ក្រុម BIGBANG ចាប់ផ្តើមលក់ សំបុត្រតន្ត្រី ទេសចរណ៍ MADE នៅប្រទេសចិន

កូរ៉េ៖ ក្រុមចម្រៀងដ៏ល្បីល្បាញ BIGBANG នឹងចាប់ផ្តើមតន្ត្រី ទេសចរណ៍“ MADE TOUR”របស់ខ្លួននៅប្រទេសចិន ក្នុងខែមីនានេះ ។

ព័ត៌មានពី YG Entertainment បានឲ្យដឹងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះ ថាតន្រ្តីដ៏កក្រើក “BIGBANG 2016 MADE [V.I.P] TOUR” របស់ក្រុមចម្រៀង BIGBANG នឹងចាប់ផ្តើមដំបូង នៅថ្ងៃទី១៧ ខែមីនានេះ នៅទីក្រុង Zhengzhou ប្រទេសចិន ជាដំណឹងល្អមួយសម្រាប់ អ្នកគាំទ្ររបស់តារាចម្រៀង ក្រុមនេះនៅប្រទេសចិនហើយសំបុត្រ ចាប់ផ្តើមលក់នៅរសៀល ថ្ងៃទី២ម្សិលមិញនេះ  ។

ប្រភពព័ត៌មាន ពីកាសែតកូរ៉េ Allkpop បានឲ្យដឹងដែរថាមុនពេលចាប់ផ្តើម ការប្រគុំតន្ត្រីនេះ BIGBANG នឹងទៅជួបប្រិយមិត្ត របស់ខ្លួននៅទីក្រុង Shanghai ថ្ងៃទី១១ និង១២ មីនា និងថ្ងៃទី១៣ ទៅជួបប្រិយមិត្តនៅក្រុង Shenzhen ប្រទេសចិនដូចគ្នាហើយតន្ត្រីទេសចរណ៍ “BIGBANG 2016 MADE [V.I.P] TOUR” នឹងបន្តទៅទីក្រុងជាច្រើន ក្នុងប្រទេសចិនរួមមានក្រុង Beijing, Chongqing, Guangzhou, Chengdu និងក្រុងជាច្រើនទៀត រហូតដល់ថ្ងៃទី២៧ខែមីនា ។

ក្រុម BIGBANG ចាប់ផ្តើមលក់ សំបុត្រតន្ត្រី ទេសចរណ៍ MADE នៅប្រទេសចិន

ក្រុម BIGBANG ចាប់ផ្តើមលក់ សំបុត្រតន្ត្រី ទេសចរណ៍ MADE នៅប្រទេសចិន

ក្រុម BIGBANG ចាប់ផ្តើមលក់ សំបុត្រតន្ត្រី ទេសចរណ៍ MADE នៅប្រទេសចិន