ក្មេង​ៗ​​​​​មួយ​ក្រុម​អាច​មើល​​ក្នុង​ទឹក​សមុទ្រ​​ច្បាស់​ដូច​ត្រី​​ ​ធ្វើ​ឲ្យអ្នក​វិទ្យាសាស្ត្រ​​​ឆ្ងល់​

ក្មេងៗនៃកុលសម្ព័ន្ធមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលអាចមើលឃើញបានច្បាស់ក្នុងទឹកសមុទ្រក្នុងជម្រៅជិត ៧៥ហ្វ៊ីតថ៍ (២២,៨ម៉ែត្រ) បានធ្វើឲ្យអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍តាមដានពីសមត្ថភាពមិន គួរឲ្យជឿ។

ក្មេង​ៗ​​​​​មួយ​ក្រុម​អាច​មើល​​ក្នុង​ទឹក​សមុទ្រ​​ច្បាស់​ដូច​ត្រី​​ ​ធ្វើ​ឲ្យអ្នក​វិទ្យាសាស្ត្រ​​​ឆ្ងល់​

តាមសារព័ត៌មាន BBC ក្មេងៗទាំងនោះគឺមកពីក្រុម កុលសម្ព័ន្ធឈ្មោះ Moken ដែលរស់នៅតាមឆ្នេរ សមុទ្រភាគខាងលិច នៃប្រទេសថៃ។ មានសមត្ថភាពតាំងពីតូច ពួកគេអាចមើល ឃើញដូចជាត្រីដូហ្វីន ដោយអាចមុជទឹក ក្រោមរលកធំៗរកមើលរបស់តូចៗ ដូចជាលាសសមុទ្រ បានយ៉ាងងាយស្រួល។

នៅក្នុងឆ្នាំ ១៩៩៩ ការស្រាវជ្រាវមួយ នៅសកលវិទ្យាល័យ Lund នៃប្រទេសស៊ុយអែត ដឹកនាំដោយអ្នកស្រី Anna Gislen ដើម្បីចង់ថាតើ សមត្ថភាព របស់ក្មេងៗកុលសម្ព័ន្ធ ខាងលើគឺមកពីកត្តា តំណពូជឬ យ៉ាងណា? ដោយបានសិក្សាលើក្មេងៗកុលសម្ព័ន្ធ។

លទ្ធផលស្រាវជ្រាវបានបង្ហាញ ឲ្យដឹងពីពេលថ្មីៗនេះ ផ្ទុយពីការគំនិត របស់អ្នកស្រីសាស្ត្រាចារ្យ ដែលគិតថាពួកគេ នឹងអាចបាត់បង់ សមត្ថភាព ពេលធំឡើង។ បន្ទាប់ពីធ្វើតេស្ត លើក្មេងៗកុលសម្ព័ន្ធ ដែលពេលនេះពួកគេមាន វ័យជំទង់ បង្ហាញថាពួកគេ នៅតែអាចមើល ឃើញក្នុងទឹក សមុទ្របាន។

អ្នកវិទ្យាសាស្ត្រជាច្រើនជឿជាក់ថា សមត្ថភាពរបស់ក្មេងៗទាំងនោះ គឺពុំមែនមកពីកត្តា ហ្សែនតំណពូជនោះទេ ប៉ុន្តែវាកើតឡើង តាមរយៈការ អនុវត្តរៀងរាល់ថ្ងៃ។ អ្នកវិទ្យាសាស្ត្របានបន្ថែមថា ក្មេងៗដទៃទៀតអាចរៀន អនុវត្តដូចក្មេងៗ កុលសម្ព័ន្ធទាំងនោះបាន ដើម្បីមាន សមត្ថភាព មើលឃើញបានល្អ។

ក្មេង​ៗ​​​​​មួយ​ក្រុម​អាច​មើល​​ក្នុង​ទឹក​សមុទ្រ​​ច្បាស់​ដូច​ត្រី​​ ​ធ្វើ​ឲ្យអ្នក​វិទ្យាសាស្ត្រ​​​ឆ្ងល់​

នៅ ក្នុងការប្រៀបធៀបមួយ របស់អ្នកវិទ្យាសាស្ត្រ ដែលបានឲ្យក្មេងៗកុលសម្ព័ន្ធ មុជទឹករាជរកវត្ថុតូចៗ នៅក្នុង ទឹកសមុទ្រ ជាមួយក្មេងៗ ជនជាតិអឺរ៉ុប អំឡុងថ្ងៃឈប់សម្រាក នៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ ពួកគេកត់សម្គាល់ ឃើញថា ក្មេងៗកុលសម្ព័ន្ធ Moken អាចមើលឃើញ ក្រោមទឹកបានច្បាស់ល្អជាង ការមើលឃើញរបស់ ក្មេងៗជនជាតអឺរ៉ុបដល់ទៅពីរដង។

គួរបញ្ជាក់ថា ក្រុមកុលសម្ព័ន្ធMoken តែងរស់នៅផ្លាស់ទី អាស្រ័យតាម ធនធានអាហារ នៅតាមសមុទ្រ។ ពួកគេប្រើប្រាស់ ឧបករណ៍សាមញ្ញ ដូចជា លំពែង និងសំណាញ់ សម្រាប់ស្វែងរកអាហារ ក្នុងជីវិតប្រចាំថ្ងៃ។ គេអាចឃើញ ក្រុមកុលសម្ព័ន្ធMoken  រស់នៅតាមឆ្នេរសមុទ្រ និងកោះ មួយចំនួន នៃសមុទ្រ Andaman (ភាគខាងត្បូង ប្រទេសមីយ៉ាន់ម៉ា និងឆ្នេរភាគខាងលិចនៃប្រទេសថៃ)៕

ដោយ៖sabay