តោះ​! រៀន​​​ធ្វើ​​​​​បបរ​សណ្ដែកលឿង ឬ​តៅស្រ៊័ន តាម​វីដេអូ​ងាយ​ៗ

អ្នក​អាច​ក្រឡេក​​ឃើញ​​តាម​ផ្លូវ​មាន​​គេ​​រុញ​រទេះ​លក់ បបរ​សណ្ដែក​លឿង ឬ​គេ​​ច្រើន​ហៅ​ថា តៅស្រ៊័ន ដែល​ជា​​បង្អែម​​​​ពេញ​និយម​មួយ​​​​​ប្រភេទ ជា​ពិសេស​គេ​ចូល​ចិត្ត​ញ៉ាំ​វា​ជា​មួយ​នំ​ ឆាខ្វៃ។ ជា​មួយ​​គ្រឿង​ផ្សំ​ងាយ​ស្រួល​រក​ទិញ និង​​ងាយ​ធ្វើ អ្នក​អាច​អនុវត្ត​តាម​វិធី​​​ងាយ​ៗ​ខាង​ក្រោម​​នេះ​ដោយ​ខ្លួន​ឯង៖ ​​​​

 

តោះ​! រៀន​​​ធ្វើ​​​​​បបរ​សណ្ដែកលឿង ឬ​តៅស្រ៊័ន តាម​វីដេអូ​ងាយ​ៗ

(សម្រាប់ញ៉ាំ គ្នា ៣ទៅ៤ នាក់)

គ្រឿង​ផ្សំ៖

– សណ្ដែក​​លឿង កន្លះ​ពែង​
– ម្សៅ​​មី ១/៤​​ពែង
– ស្ករ​ស ១/៣​ ពែង
– ទឹក​ ២​ពែង
– ខ្ទិះ​ដូង កន្លះ​ពែង
– អំបិល ១/៤ ស្លាប​ព្រា​បាយ

វិធី​ធ្វើ៖

– លាង​សណ្ដែក​លឿង​ឲ្យ​ស្អាត រួច​​ដាក់​ត្រាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ​​រយៈ​ពេល​ពីរ​ម៉ោង។ ត្រាំ​រួច​ច្រោះ​​ទឹក​​​​ចេញ យក​សណ្ដែក​ទៅ​ដាក់​ចំហុយ​រយៈ​២០​នាទី​រហូត​ដល់​ឆ្អិន​ ទុក​ឲ្យ​ត្រជាក់។

– ដាក់​ដាំ​ទឹក​១​ពែង​កន្លះ ឲ្យ​ពុះ​លាយ​ស្ករ​ស កូរ​ឲ្យ​សព្វ​។ លាយ​ម្សៅ​ដំឡូង​មី​​​​នឹង​ទឹក​កន្លះ​ពែង រួច​យក​ចាក់​ចូល​ទឹក​ស្ករ កូរ​ឲ្យ​សព្វ។ យក​​សណ្ដែក​ស្ងោរ​ហើយ​មក​​ចាក់​ចូល កូរ​ឲ្យ​សព្វ និង​​​​​ទុក​ឲ្យ​ពុះ​។

– យក​អំបិល​ចាក់​លាយ​ជា​មួយ​ខ្ទិះ​ដូង​ កូរ​ឲ្យ​រលាយ​សព្វ។
– ដួស​​​បបរ​សណ្ដែក​ដាក់​ចាន​រួច​ថែម​ទឹក​ខ្ទិះ​ដូង​កូរ​អំបិល​ពី​លើ នោះ​អ្នក​នឹង​បាន​បបរ​សណ្ដែក​ឈ្ងុយ​ឆ្ងាញ់​ បើ​មាន​នំ​ឆា​ខ្វៃ​ទៀត​នោះ​កាន់​តែ​ពិសេស​៕

ចុចអាន៖ តោះ! រៀន​ធ្វើ​បង្អែម លត ​ញ៉ាំ​​​ខ្លួន​ឯង សាក​ថ្វី​ដៃ​មើល៍​ ឆ្ងាញ់​ឬ​អត់?

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ whatrecipe​​​​