ប្រយ័ត្ន​! ស្នេហា​តាម​អន​ឡាញ​ប្រឈមមុខ​ខ្លាំង​នឹង​ជំងឺអេដស៍​

6 Videos

មនុស្ស​សព្វថ្ងៃនេះ​តែង​និយម​ការ​ទាក់​ទាង​ការងារ​ផ្សេងៗ​តាម​បណ្តាញ​អ៊ីន​ធើរ​ណេ​ត ជាពិសេស គេហទំព័រ​រក​គូស្នេហ៍​កំពុង​ពេញនិយម​នៅក្នុង​ប្រទេស​មួយចំនួន ។ ប៉ុន្តែ​ចូរ​អ្នក​ប្រយ័ត្ន​បន្តិច ព្រោះ​បើ​យោងតាម​ការសិក្សា​ថ្មី​មួយ​នៅក្នុងសហរដ្ឋអាមេរិក​បានឱ្យ​ដឹងថា ក្រុម​មនុ​​ស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ជាង ៦០ ភាគរយ កំពុង​ប្រឈមមុខ​នឹង​ការឆ្លង​វីរុស្ស HIV ហើយ​ចំនួន​ភាគរយ​នេះ​ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​មាន​មេរោគ​ទៅហើយ នេះ​គឺ​ដោយសារ​ពួកគេ​ច្រើន​មាន​ដៃគូរ​ស្នេហ៍ ទាក់ទង​គ្នា​តាម​បណ្តាញ​អ៊ីន​ធើរ​ណេ​ត។

​ការសិក្សា​នេះ​ត្រូវបានធ្វើ​ឡើយ​ដោយ​សាកលវិទ្យាល័យ Brown University,​មន្ទីរពេទ្យ The Miriam Hospital និង Rhode Island Department of Health ដោយ​អ្នកសិក្សា​បានស្នើ​ជា​យោបល់​ថា​ក្រុមហ៊ុន​បង្កើត​វេ​ប​សាយ និង កម្មវិធី​សម្រាប់​ឆែក​មើល​ក្នុង​ទូរស័ព្ទ​ទាំងនោះ​គួរ​សហការ​ជាមួយ​សុខាភិបាល​សាធារណៈ​ដើម្បី​ចែករំលែក​ព័ត៌មាន និង សារ​អប់រំ​ពី​គ្រោះថ្នាក់​ខ្លះៗ ដែល​គេ​អាចជួយ​ប្រទះ​នៅតាម​បណ្តាញ​អ៊ី​ន​ធើរ​ណេ​ត ។​

M88

កាលពី​ឆ្នាំ ២០១៣ អ្នករស់នៅ​រដ្ឋ Ocean State ៧៤​នាក់​បានធ្វើ​តេស្ត​ទៅ​ឃើញថា​មាន​វីរុស្ស​ហ៊ីវ ។ ៣ នាក់ ក្នុងចំណោម ៥ នាក់​ជា​បុរស​ស្រឡាញ់​បុរស​ដូច​គ្នា និង មួយចំនួនទៀត ។ ក្នុងនោះ ២២ នាក់ ក្នុងចំណោម ៤៣ នាក់ ត្រូវបាន​គេ​ប្រាប់​ឱ្យដឹងថា ជា​បុរស​ដែល​ច្រើន​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ អ៊ី​ន​ធើរ​ណេ​ត ។​

គេហទំព័រ​ចំនួន ៥​ដែល​គេ​និយម​ប្រើ ជាពិសេស​ស្រីៗ​ដែល​នោះ​មានដូចជា Grindr, Manhunt, Scruff, Adam4Adam and Craigslist ។ លោក​វេជ្ជបណ្ឌិត Dr. Nicole Alexander-Scott និយាយថា នេះ​ជាការ​ប្រកាសអាសន្ន​មួយ និង ត្រូវ ធ្វើ​ចំណាត់ការ​ក្នុង​កិច្ចសហការ​ធ្វើការ​អប់រំ តាម​បណ្តាញ​ទាំងនោះ ដែល​ចំនួន​នេះ មិនគួរ​នឹង​ព្រងើយ​នោះ ទេ​។ នេះ​គឺជា​ការសិក្សា​ស្រាវជ្រាវ​ដំបូង​ហើយ ដែល​គេ​បាន​សិក្សា​ទៅលើ​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណេ​ត ដើម្បី​ស្វែងរក ថា​តើ​វា​មាន​ជាប់ទាក់ទង​នឹង​បញ្ហា​សុខភាព​សាធារណៈ ជាពិសេស​ការឆ្លង​មេរោគ​ហ៊ី​វ បាន​ក្នុង​កម្រិតណា ៕ សុផល