ភ្លើង​ឆេះ​ព្រៃ​ប៉ះ​គុម្ព​ឬ​ស្សី​គ្រាប់​មឺ​ន​តោន​ផ្ទុះ​ឭ​ពេញ​ខាងជើង​ភូមិ​សូ​ភី ឃុំ​សូ​ភី ស្រុក​អូរជ្រៅ​

បន្ទាយមានជ័យ: មឺ​ន​តោន​មួយ​គ្រាប់​ដែល​លាក់ទុក​សម័យ​សង្គ្រាម​ត្រូវបាន​ភ្លើង​ឆាបឆេះ​ប៉ះ​គុម្ព​ឬ​ស្សី​ផ្ទុះ​ឮ​លន់​សន្ធឹក​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​សូ​ភី​បាន​ផ្អើល​ទាំង​អធ្រាត្រ​កាល​វេលា​ម៉ោង​៣​ជិត​ភ្លឺ ថ្ងៃទី​៣​ខែ មីនា ឆ្នាំ​២០១៦ ខាងជើង​ភូមិ​សូ​ភី ឃុំ​សូ​ភី ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
               
តាម​ប្រភព​ប្រជាពលរដ្ឋ​បាន​និយាយ​ប្រាប់ថា ​នៅពេល​ក្បាលល្ងាច ដើរ​យក​គោ​ចូល​ផ្ទះ ឃើញ​មាន​ភ្លើង​ឆេះ​ព្រៃ​នៅ​ខាងជើង​ភូមិ​ធម្មតា នៅ​កណ្តាលយប់​ជ្រៅ​ភ្លើង​កាន់​ឆេះ​ខ្លាំង​ទៅ ដល់​កន្លែង​សម្បូរ​ដោយ​គុម្ព​ឬ​ស្សី​ជាច្រើន​គុម្ព​ដុះ​ជាប់​គ្នា​ហើយ​ជា​កន្លែង​ទា​ហាន​ប៉ា​រ៉ា ​ដែល​លាកខ្លួន​ធ្វើសង្គ្រាម​រាជរដ្ឋាភិបាល​ឆ្នាំ​១៩៩០ -១៩៩៣​ បាន​បន្សល់ទុក​គ្រាប់​មឺ​ន គ្រប់​ប្រភេទ​ទីនេះ​។​
         
ប្រជាពលរដ្ឋ​ភូមិ​សូ​ភី​និយាយថា ​នៅពេល​ជិត​ភ្លឺ​ស្រាប់​តែមាន​ឮ​គ្រាប់កាំភ្លើង លាយឡំ និង​គ្រាប់​មឺ​ន​តោន​ពួកគាត់​ការភិតភ័យ​ញ័រ បេះ​ដួង ផ្អើល​ឈូរ​ឆរ ពេញ​ទូទាំង​ភូមិ​សូ​ភី ដោយសារ​គ្រាប់​ផ្ទុះឆេះ​គុម្ព​ឬ​ស្សី​កន្លែង​ខ្មែរ​ក្រមាម និង​ក្រុម​ប៉ា​រ៉ា​លាក់ខ្លួន​។​
             
មន្ត្រី​ប៉ុស្តិ​រដ្ឋបាល​ឃុំ​សូ​ភី​បាន​និយាយប្រាប់​សារពត៌មាន​ថា​ ការផ្ទុះ​គ្រាប់​មឺ​ន​តោន​១​គ្រាប់​នេះ​ពិតជា​ធ្វើ​ប្រជាពលរដ្ឋ​ផ្អើល​ឆោ​រ​ឡោ​មែន ​ប៉ុន្តែ​មិនមាន​ការប៉ះពាល់​ដល់​ម​នុស្ស​ឡើយ​។​គ្រាន់តែ​ឮស្នូរ​សន្ធឹក​ខ្លាំង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​មានការ​ភ័យញ័រ​តែប៉ុណ្ណោះ​៕​

  • ភ្លើង​ឆេះ​ព្រៃ​ប៉ះ​គុម្ព​ឬ​ស្សី​គ្រាប់​មឺ​ន​តោន​ផ្ទុះ​ឭ​ពេញ​ខាងជើង​ភូមិ​សូ​ភី ឃុំ​សូ​ភី ស្រុក​អូរជ្រៅ​已关闭评论
  • 11 views
  • Hide Sidebar
    A+