HINO និង Lexus RX 330 បញ្ចេញកំហឹងដាក់គ្នាមួយទំហឹង លទ្ធផល ​ស្លាប់​ម្នាក់​

6 Videos

​ នៅវេលា​ម៉ោង ១៤ និង ៥០ នាទី​រសៀល​ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​លុច​ស៊ី​ស RX 330 និង រថយន្ត​យី​ឌុប ​( HINO ) ​បណ្តាលឲ្យ​បុរស​ម្នាក់​ស្លាប់ និង ម្នាក់ទៀត​រងរបួស​ស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង ស្ថិតនៅ​ភូមិ​គោក​ភ្នៅ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ។

HINO និង Lexus RX 330 បញ្ចេញកំហឹងដាក់គ្នាមួយទំហឹង លទ្ធផល ​ស្លាប់​ម្នាក់​

M88

​ តាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្កឡើង​ដោយ​រថយន្ត​យី​ឌុប ​( HINO ) ពាក់​ស្លាក​លេខ ព្រះ​សី​ហុន 3A-0641 បើក​ឡើង​វ៉ា​រថយន្ត​មួយ​ផ្សេងទៀតពី​លិចទៅ​កើត តែ​ឡើង​វ៉ា​មិន​ផុត​ទើប​បណ្ដាល​ឲ្យ​បុក​រថយន្ត​លុច​ស៊ី​ស RX 330 ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-3312 ធ្វើ​ឲ្យ​ដាច់​កង់​មុខ​ផ្នែក​ខាងឆ្វេង ក្រឡាប់​ផ្ងារជើង​ឡើងលើ និង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង អ្នករួមដំណើរ​រងរ​បួស​ស្រាល ដែល​បាន​បើកបរ​ពី​កើ​តទៅ​លិច ។

HINO និង Lexus RX 330 បញ្ចេញកំហឹងដាក់គ្នាមួយទំហឹង លទ្ធផល ​ស្លាប់​ម្នាក់​

ដោយ​ឃើញ​ដូចនេះ​អ្នកបើកបររថយន្ត​យី​ឌុប ​( HINO ) បាន​ចុះ​រត់​គេចខ្លួនបាត់​ភ្លាមៗ​ផងដែរ​។ លោក​អធិការ​នគរបាល​ស្រុក បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​ឈ្មោះ ណត ណែន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​ពងទឹក ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជ័រ ខេត្តព្រៃវែង ជា​អ្នកបើក​បរបាន​ស្លាប់ ក្រោយពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ក្នុង​ក្រុង​សៀមរាប ។ ចំណែកអ្នករួមដំណើរ​មានឈ្មោះ លាង ថន ភេទ​ប្រុស អាយុ ៦៧ ឆ្នាំ រស់នៅ​ភ្នំពេញ រងរបួស​ស្រាល ។

HINO និង Lexus RX 330 បញ្ចេញកំហឹងដាក់គ្នាមួយទំហឹង លទ្ធផល ​ស្លាប់​ម្នាក់​

បច្ចុប្បន្ន ​សព​ជនរងគ្រោះ​ត្រូវបាន​ឈ្មោះ លាង ថន ដែលជា​ឪពុក​បាន​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​នៃ​សព​ឯ​ ស្រុកកំណើត ។  ចំពោះ​រថយន្ត​ទាំង ០២ ត្រូវបាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បាន​ស្ទួ​ច​យកមក​ រក្សាទុក រង់ចាំ​ភាគី​ទាំងពីរ​ចូលខ្លួន​ដោះ​ស្រាល​តាមផ្លូវ​ច្បាប់ ៕

                                                                                       ( ប្រភព : TV5 )