ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​តាកែវ ៖ ដើម​កញ្ឆា​ដែលអ្នក​ភូមិ​បាន​នាំ​គ្នា​លួច​ដាំ​នៅ​ក្នុង​ព្រៃ​ភ្នំ​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​គិរី​វង្ស ​សហការ​ជាមួយ​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​​ដ្ឋាន​នគរបាល​ខេត្ត​ ​​បើក​ប្រតិបត្តិការ​​ដក​ដុត​បំផ្លាញចោល​រយៈ​ពេល​២​ថ្ងៃ​ ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​លោក​វរ​សេនី​យ៍ឯក ​ឡាយ​ ណា​រិ​ទ្ធ ​ស្នងការ​រង​នគរបាល​ខេត្ត​ ​​លោក​វរសេនីយ៍ទោ​ យុក​ សា​រ៉ាត់​ អធិការ​នគរបាល​ស្រុក​គិរី​វង្ស​ ​​​​កាល​ពី​ថ្ងៃ​​ទី​១​-២ ​មីនា ២០១៦ ស្ថិត​នៅ​ក្នុង​ភូមិ​ជ្រោយ​ ឃុំ​ព្រះបាទ​ជាន់ជុំ ​ស្រុក​គិរីវង្ស ។

លោក​វរសេនីយ៍ទោ​ យុក​ សា​រ៉ាត់​ ​បាន​ឱ្យ​​ដឹង​ថា​ បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​​ថា​ ​នៅ​ក្នុងភូមិ​ជ្រោយ​ ឃុំ​ព្រះបាទ​ជាន់ជុំ ​ត្រង់​ចំណុច​បន្ទាយ​ចាស់​ជ្រោះ​ឫស្សី​អ្នកតា​ចិន ​លើ​ភ្នំ​បា​យ៉ង់​កោ​ មាន​​​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​បាន​នាំ​គ្នា​លួច​ដាំ​ដើម​កញ្ឆា​ជា​ច្រើន​ដើម​ ដែល​ជា​ប្រភេទ​គ្រឿងញៀន​​ ​​លោក​​ក៏​​​រាយការណ៍​ជូន​លោក​ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​មាន​វិធានការ​ដក​​ដុត​​កម្ទេច​​ចោល​ ។ ​

​លោក​បន្ត​ថា ​ការ​បើក​យុទ្ធនាការ​​បង្ក្រាប​ខាង​លើនេះ​​មាន​រយៈ​​២​ថ្ងៃ ​គឺ​ថ្ងៃ​ទី​១ និង​​ទី​២ ​មីនា ២០១៦​ ជា​លទ្ធផល ​​​សមត្ថកិច្ច​​រក​ឃើញ​ដើម​កញ្ឆា​ចំនួន​៤៤.៦៩២​ដើម​ ៕ 

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូន​នៅលើទំព័រកាសែត​កោះសន្តិភាព​