សេវាកម្ម &raquo សប្បុរសធម៌

រាជធានី​ភ្នំពេញ ៖ លោក ច​ន ណា​រិ​ទ្ធ ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក Narith Khmer កាលពី​រសៀល​ថ្ងៃ​ទី​០២ មីនា ២០១៦ បាន​នាំ​យក​អំណោយ​ជា​ថវិកា​របស់​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ទៅ​ជូន​លោក វ៉ា វឌ្ឍនៈ អ្នកគ្រប់គ្រង​ព័ត៌មាន​គេហទំព័​រវេ​ប​សាយ និង​ហ្វេ​ស​ប៊ុ​កកោះ​សន្តិភាព ដែល​រងគ្រោះថ្នាក់​ចរ​រា​ចរណ៍​កាលពី​យប់​ថ្ងៃ​ទី​២៤ កុម្ភៈ កន្លង​មក ហើយ​ពេល​នេះ កំពុង​សំរាក​ព្យាបាល​របួស​នៅផ្ទះ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អំណោយ​ដែល​ត្រូវ​បាន​ផ្តល់​ជូន​លោក វ៉ា  វឌ្ឍនៈ នោះ​មាន លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​ថវិកា​ចំនួន​១០០​ដុល្លារ និង​លោក ច​ន ណា​រិ​ទ្ធ ម្ចាស់​ហ្វេ​ស​ប៊ុ​ក Narith Khmer ឧបត្ថម្ភ​ថវិកា​ចំនួន​២០​ដុល្លា​ផង​ដែរ ។

បន្ទាប់​ពី​បាន​ទទួល​ថវិកា​លោក វ៉ា វឌ្ឍនៈ មាន​ក្តី​រំភើប​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​លោក ច​ន ណា​រិ​ទ្ធ ព្រមទាំង​សប្បុរសជន​នានា ដែល​មាន​ក្តី​អាណិតអាសូរ​ដល់​រូប​លោក​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ពេល​នេះ ៕