Mr Queen អារ​ដៃ​សម្រក់​ឈាម​ ព្រោះ​…

6 Videos

​លោក ហួត វ​ឌ្ឍ​នា ហៅ Mr Queen បានធ្វើឱ្យ​បណ្ដា​អ្នកប្រើប្រាស់​សង្គម​ហ្វេ​ស​ប៊ុ​កមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពី​លោក​បានធ្វើការ​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ប​ង្ហា​ញ​ពី​ការធ្វើ​ទារុណកម្ម​ខ្លួនឯង​ដោយ​ការ​អារ​ដៃ​សម្រក់​ឈាម​ដែល​ត្រូវបាន​គេ​ដឹងថា​មកពី​វិបត្តិ​ស្នេហា ។

Mr Queen អារ​ដៃ​សម្រក់​ឈាម​ ព្រោះ​…

M88

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ដែល​បាន​បង្ហោះ​រូបភាព​ធ្វើ​ទារុណកម្ម​ខ្លួនឯង​ដោយ​ការ​អារ​ដៃ​នេះ គឺ​លោក​បាន​ភ្ជាប់​មកជា​មួយ​នូវ​ខ្លឹមសារ​បែប​ទុក្ខសោក​ថា «​បើ​ខ្ញុំ​ជា​គាត់​ខ្ញុំ​ក៏​សុខចិត្ត​អារ​ដៃ​ខ្លួនឯង​យក​​ឈាម​ដែល​ស្រឡាញ់​គេ​ចេញ​ព្រោះ​ដឹងថា​គេ​មិន​ស្រឡាញ់​យើង គេ​មិន​ខ្វល់​ពី​យើង គេ​មិនឱ្យ​តម្លៃ​យើង​ ​វា​មិនអាច​ទៅរួច​ដូច្នេះ​ខ្ញុំ​ក៏​ធ្វើ​ដូច​គាត់​ក្នុង​រូបនេះ​ដែរ​អារ​ដៃ​ខ្លួនឯង​ដើម្បី​បំភ្លេច​មនុស្ស​ដែល​មិន​ស្រឡាញ់​យើង ​ហើយក៏​សាងបេះដូង និង អារម្មណ៍​ថ្មី​ហើយ មិន​ខឹង​មិន​ស្អប់​គេ គ្រាន់តែ​តូចចិត្ត​ខ្លួនឯង​» ។​

Mr Queen អារ​ដៃ​សម្រក់​ឈាម​ ព្រោះ​…

​សិល្បករ​ដែល​ល្បីល្បាញ​ដោយសារ​ការសម្តែង​តុបតែង​ខ្លួន​ជា​ភេទ​ទី ៣ និង ជា​អ្នកចាត់ការ​ទូទៅ​ក្នុង​ក​ម្ម​វិធី​​ប្រកួតប្រជែង​ជ្រើសរើស​តារា​បង្ហាញ​ម៉ូត Face of Cambodia នេះ​ក៏​ធ្លាប់បាន​បង្ហោះ​សារ​ខ្លី​បែប​ខូចចិត្ត​ជា​ញយ ដង​មកហើយ​ដែរ មុនពេល​លេចចេញ​រូបភាព​អារ​ដៃ​សម្រស​ក់​ឈាម​នេះ ។ ទោះបីជា​យ៉ាងណា យើង​មិនបាន​ដឹងថា ពេលនេះ​លោក​បាន​ធូរស្បើយ ឬ ក៏​យ៉ាងណា​នោះឡើយ ខណៈដែល​ទូរស័ព្ទ​របស់លោក​មិនអាច​ទំនាក់ទំនង​បាន ៕ ភូមិន្ទ​

Mr Queen អារ​ដៃ​សម្រក់​ឈាម​ ព្រោះ​…Mr Queen អារ​ដៃ​សម្រក់​ឈាម​ ព្រោះ​…Mr Queen អារ​ដៃ​សម្រក់​ឈាម​ ព្រោះ​…Mr Queen អារ​ដៃ​សម្រក់​ឈាម​ ព្រោះ​…Mr Queen អារ​ដៃ​សម្រក់​ឈាម​ ព្រោះ​…Mr Queen អារ​ដៃ​សម្រក់​ឈាម​ ព្រោះ​…Mr Queen អារ​ដៃ​សម្រក់​ឈាម​ ព្រោះ​…Mr Queen អារ​ដៃ​សម្រក់​ឈាម​ ព្រោះ​…