លោក Hiddink កំណត់​គោលដៅឲ្យ​ Chelsea មានចំនាត់ថ្នាក់ឈរ​ពី​លើ​ Man United

លោក Guus Hiddink បាន​កំណត់​គោលដៅ​របស់​ក្រុម Chelsea ទៅ​លើ​ការឡើង​ឈរ​ពីលើ​ក្រុម Manchester United នៅ​ពេលបញ្ចប់​យុទ្ធនាការ​របស់​ក្របខ័ណ្ឌ Premier League​។

chelsea-gus-giddinkការ​ឈ្នះពាន Champions League និង FA Cup គឺ​ជារឿង​អាទិភាព​ផងដែរ​សម្រាប់​ម្ចាស់​ជើង​ឯកកាល​ពី​រដូវកាល​មុន​មួយនេះ​ ដែល​បានឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់លេខ ៨ ក្រោយពី​ឈ្នះ ២-១ ក្រុម Norwich កាល​ពីថ្ងៃ​អង្គារ​។ ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់កំពូល ទាំង​បួន ត្រូវ​បាន​ចាត់ទុក​ជា​គោល​ដៅ​ជា​ធម្មតា​នៅ​កីឡដ្ឋាន Stamford Bridge ប៉ុន្តែ លោក Hiddink ដឹង​ថា វានៅ​មាន ការងារ​ដ៏លំបាក​មួយ​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​នោះ​៕