Galatasaray ត្រូវ​ពិន័យ ២ រដូវ​កាល​មិន​ឲ្យ​ចូល​ប្រកួត Champions League

សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (Uefa) បានធ្វើការ​ប្រកាសថា ក្លិប​បាល់ទាត់ Galatasaray ត្រូវបាន​ពិន័យ​ហាម​មិន​ចូល​លេង ពីរ​រដូវ​កាល​នៅក្នុង​ការប្រកួត​ពាន​ធំ​ក្នុង​ទ្វីបអឺរ៉ុប បន្ទាប់ពី​ពួកគេ​បាន​រំលោភច្បាប់​ហិរញ្ញវត្ថុ Fair Play។

galatasarayក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុង អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​នេះ នឹងមិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ប្រកួត ក្នុង​ក្របខណ្ឌ Champions League ឬ Europa League នា​រដូវ​កាល ២០១៦-១៧ និង ២០១៧-១៨ ដោយសារ​ក្លិប​នេះ មិនបាន​អនុវត្ត​តាមច្បាប់​ពិន័យ របស់ Uefa។ Galatasaray ត្រូវបាន​ធ្លាក់​ចេញពី​ក្របខណ្ឌ Champions League រដូវ​កាល​នេះ នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល និង​ត្រូវ​ធ្លាក់​ចេញពី Europa League កាលពី​សប្តាហ៍​មុន ដោយ​ប្រកួត​ចាញ់​ក្លិប​អ៊ីតាលី Lazio៕