Arsenal, Man Utd, Man City, Chelsea & Liverpool អាច​​​នឹង​លេង​ពាន​អឺរ៉ុប​ថ្មី

ក្លឹប​ធំៗ​របស់​អង់គ្លេស​ទាំង​៥ Arsenal, Manchester United, Manchester City, Chelsea និង​ Liverpool ​អាច​នឹង​លេង​ពាន​រង្វាន់​កំពូល​អឺរ៉ុប​ថ្មី​មួយ​ទៀត​ឈ្មោះ​ថា European Super League និង​អាច​នឹង​​ដក​ខ្លួន​ពី​ UEFA Champions League ផង​ដែរ។

 

Arsenal, Man Utd, Man City, Chelsea & Liverpool អាច​​​នឹង​លេង​ពាន​អឺរ៉ុប​ថ្មី

 

​បើ​តាម​ The Sun ​​បាន​ឲ្យ​ដឹង​ថា Ed Woodward ​អនុ​ប្រធាន​ក្លឹប​ Man Utd, Bruce Buck ​ប្រធាន​ក្លឹប​ Chelsea, Ivan Gazidis ​នាយក​ប្រតិបត្តិ​ក្លឹប​ Arsenal, Ferran Soriano នាយក​ប្រតិបត្តិ​ក្លឹប Man City និង​ Ian Ayre ​នាយក​ប្រតិបត្តិ​ក្លឹប Liverpool បាន​ប្រជុំ​ជា​សម្ងាត់​មួយ ជាមួយ​មហាសេដ្ឋី​អាមេរិក Stephen Ross ​នៅ​សណ្ឋាគារ​ Dorchester ​ក្នុង​ទីក្រុង​ឡុងដុង កាល​ពី​ថ្ងៃ​អង្គារ។

 

Arsenal, Man Utd, Man City, Chelsea & Liverpool អាច​​​នឹង​លេង​ពាន​អឺរ៉ុប​ថ្មី

 

លោក​ Ross ដែល​​ជា​អ្នក​បង្កើត​ពាន​រង្វាន់​មិត្តភាព International Champions Cup បាន​អញ្ជើញ​អ្នក​តំណាង​ក្លឹប​ធំៗ​ទាំង​៥​នេះ ដើម្បី​ពិភាក្សា​ពី​​គម្រោង​ការ​បង្កើត​ពាន​កំពូល​អឺរ៉ុប​មួយ European Super League ដែល​​សម្រាប់​លេង​តែ​ក្លឹប​ធំៗ​ ​មាន​អ្នកគាំទ្រ​ច្រើន និង​មាន​​​ផ្នែក​ហិរញ្ញវត្ថុ​ខ្លាំង​ប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថា ក្លឹប​ធំៗ​របស់​អង់គ្លេស​ទាំង​៥​នេះ ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង។

 

Arsenal, Man Utd, Man City, Chelsea & Liverpool អាច​​​នឹង​លេង​ពាន​អឺរ៉ុប​ថ្មី

 

ពាន​រង្វាន់​ថ្មី​នេះ អាច​នឹង​ប៉ះ​ពាល់​ដល់​ក្របខ័ណ្ឌ UEFA Champions League ​និង​អាច​ធ្វើ​ឲ្យ​ពាន​រង្វាន់​កំពូល​អឺរ៉ុប​នេះ​ពុំ​សូវ​មាន​ន័យ​វិញ ប៉ុន្តែ​វា​មាន​ភាព​វិជ្ជមាន​សម្រាប់​ក្រុម​ធំៗ​ដែល​អត់​បាន​លេង​នៅ​ UEFA Champions League ​ដែល​អាច​​​ដូច​ជា​ក្រុម​ Chelsea, Liverpool ឬ Man Utd នៅ​រដូវ​កាល​ក្រោយ​ជា​ដើម។ យ៉ាងណា UEFA ពុំ​ទាន់​សម្រេច​នៅ​ឡើយ​ទេ និង​ទុក​​ជា​សំណើ​សម្រាប់​ពិចារណា​សិន​ប៉ុណ្ណោះ៕

 

-ចុចអាន៖ Liverpool បាន​ចំណូល​ជាង​៤០០​លាន​ដុល្លារ ត្រៀម​បើក​ដៃ​ឲ្យ​ Klopp ទិញ​កីឡាករ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ metro | thesun