វិធី​សាស្រ្ត​ថ្មី​ទៀត​ហើយ ដែល​អាច​ទាញ​យក​វីដេអូ​ពី YouTube និង​វេបសាយ​ផ្សេងៗ​បាន​យ៉ាង​ងាយ ដោយ​មិន​ចាំបាច់ Jailbreak! (អាច​ប្រើ​បាន​ទាំង iOS7/8/9)

ដោយសារតែ មានការ ពិបាកខ្លាំង ក៏ដូចជា កម្មវិធីដែល ប្រើសម្រាប់ ទាញយក វីដេអូពី YouTube នោះ មានបញ្ហា ដូចជា មិនអាច ប្រើបាន ឬក៏ រអាក់រអួល មិនលោតប៊ូតុង អោយដោនឡូត ជាដើម ហេតុដូចនេះហើយ ទើបក្នុង ថ្ងៃនេះ ខេមបូ សូមលើកយក នូវវិធីសាស្រ្តថ្មី មួយទៀត មកបង្ហាញជូន ប្រិយមិត្តទាំងអស់គ្នា ដែលនឹងជួយ អោយការ ទាញយកវីដេអូ ពីវេបសាយ YouTube ក៏ដូចជា វេបសាយ ផ្សេងៗទៀត មានភាព ងាយស្រួល បន្ថែមទៀត។ ចង់ដឹងថា គេធ្វើយ៉ាងម៉េច ខ្លះទៅ ទើបអាច ដោនឡូត បាននោះ តោះមកអាន និងអនុវត្ត ជាមួយខេមបូ ទាំងអស់គ្នា!

វិធី​សាស្រ្ត​ថ្មី​ទៀត​ហើយ ដែល​អាច​ទាញ​យក​វីដេអូ​ពី YouTube និង​វេបសាយ​ផ្សេងៗ​បាន​យ៉ាង​ងាយ ដោយ​មិន​ចាំបាច់ Jailbreak! (អាច​ប្រើ​បាន​ទាំង iOS7/8/9)

តម្រូវការ៖

  • iPhone/iPad ដែលដំណើរការដោយ iOS 7/8/9
  • មិនចាំបាច់ Jailbreak ក៏បានដែរ

វិធីសាស្រ្ត៖

  • ជាដំបូង សូមទាញយកកម្មវិធី Turbo File Manager and Browser ដោយចុចទីនេះ
  • ដោនឡូតចប់ហើយ សូមបើកវា > ចូលទៅកាន់ Browser > ត្រង់កន្លែងវាយ Address របស់វេបសាយ សូមវាយ បញ្ចូលនូវ វេបសាយ YouTube ចូល (youtube.com)
  • បន្ទាប់មក ស្វែងរកបទចម្រៀងណាមួយ > រួចចុចបើកវា > ពេលនោះ វានឹង លោតប៊ូតុង អោយដោនឡូត ជាក់ជា មិនខាន
  • ដើម្បីមើលដំណើរការ នៃការដោនឡូត អ្នកអាចប៊ូតុង More (បន្ទាប់បីជាន់) > ចុចពាក្យ Downloads > ពេលនោះ នឹងឃើញវីដេអូ ដែលអ្នកបាន ដោនឡូតហើយៗ

អ្នកអាច ស្វែងយល់ អោយកាន់តែច្បាស់ ជាមួយនឹងវីដេអូ ខាងក្រោមនេះ៖

*** SAMSUNG: ប្រញាប់ឡើង!!!! ទិញ SAMSUNG GALAXY A 2016 ម៉ូដែល ណា​មួយ​ក៏​បាន អ្នក​នឹង​ទទួល​បាន​ការ​ថែម​ជូន កាត​មេម៉ូរី (Memory Card) ទំហំ 32 GB មួយ​ភ្លាមៗ ។ ការ​ថែម​ជូន​នេះ ចាប់​ពី​ថ្ងៃទី 01-31 មីនា 2016 ។ Samsung Galaxy A 2016 កាន់តែកាលីប កាន់តែខ្លាំង!

សូមបញ្ជាក់ដែរថា កម្មវិធីនេះ មិនអាចអោយ យើងធ្វើការ Move វីដេអូ ដែលបាន ទាញហើយ ទៅដាក់ក្នុង Camera Roll បានទេ ក៏ប៉ុន្តែ អ្វីដែល ពិសេសនោះ គឺវាអាច បំលែងវីដេអូនោះ ទៅជា File សម្លេងបាន ហើយដែល File មួយនោះគឺ ជាប្រភេទ File M4A។

អ្នកក៏អាច ប្រើប្រាស់កម្មវិធីនេះ ដើម្បីទាញយក វីដេអូ ពីវេបសាយផ្សេងៗ ក្រៅពី YouTube បានផងដែរ ពោលអោយតែ វេបសាយណា មានលោត វីដេអូមក គឺវានឹង លោតប៊ូតុង ដោនឡូត មកផងដែរ។​ យ៉ាងណាមិញ នៅក្នុងពេលនេះ អ្នកអាច ទាញយក អ្វីដែលអ្នក ចង់បាន បានហើយ តើក្នុង ពេលនេះ មានអារម្មណ៍ យ៉ាងណាដែរ? អូ កុំភ្លេច ចែករំលែកវា​ ទៅកាន់ មិត្តភក្តិ របស់អ្នក ទាំងអស់គ្នា ដែលប្រើ iPhone ផងណា! សូមអរគុណ ជួបគ្នាក្នុង អត្ថបទ បន្ទាប់ទៀត!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

វិធី​សាស្រ្ត​ថ្មី​ទៀត​ហើយ ដែល​អាច​ទាញ​យក​វីដេអូ​ពី YouTube និង​វេបសាយ​ផ្សេងៗ​បាន​យ៉ាង​ងាយ ដោយ​មិន​ចាំបាច់ Jailbreak! (អាច​ប្រើ​បាន​ទាំង iOS7/8/9)

  • ដោយ: Mai
  • 4:34 PM, 03 March
  • ប្រភព: Yeane.Org’s YouTube
  • Tag: ចំណេះដឹងទូទៅ