ក្រុម​ម៉ូតូ ​MCA ចុះ​ជួយ​សិស្សានុសិស្ស​ក្រីក្រ​នៅ​ខេត្ត​កំពង់ធំ

ក្រុម​ម៉ូតូ ​MCA ចុះ​ជួយ​សិស្សានុសិស្ស​ក្រីក្រ​នៅ​ខេត្ត​កំពង់ធំ

 

 

ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យអប់រំ និង​បង្កើត​វប្បធម៌​ចែករំលែក​នៅក្នុង​សង្គម​ជាតិ​ ក្រុម​ម៉ូតូ​ MCA បាន​សហការ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​មួយចំនួនទៀត​ បាន​ផ្តួចផ្តើម​គំនិត​រៀបចំ​កម្ម​វិធី​ដំណើរ​កម្សាន្ត​សប្បុរសធម៌ “ដើម្បី​ស្នាមញញឹម​កុមារ​កម្ពុជា” ដោយ​នាំយក​សម្ភារៈ​សិក្សា នំ និង ​ថវិកា​មួយចំនួន​ចែកជូន ​ដល់​សិស្សានុសិស្ស​ក្រីក្រ​ចំនួន ២៥០ នាក់ និង​ លោកគ្រូ​អ្នកគ្រូ​ចំនួន ១៥ នាក់ នៅ​សាលាបឋមសិក្សា​កកោះ ស្ថិតក្នុង​ភូមិ​សំណាក ឃុំ​កកោះ ស្រុក​សន្ទុក ខេ​ត​កំពង់ធំ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ២៨ ខែ ​កុ​ម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ។

 

ក្រុម​ម៉ូតូ ​MCA ចុះ​ជួយ​សិស្សានុសិស្ស​ក្រីក្រ​នៅ​ខេត្ត​កំពង់ធំ

 

 

លោក​ សេង ភា​រ៉ា តំណាង​ក្រុម​ម៉ូតូ​ MCA បានអោយដឹងថា “ក្រុម​របស់លោក​តែងតែ​រួបរួមគ្នា ធ្វើ​ការងារ​សង្គម​បែបនេះ​ជា​រៀងរាល់ឆ្នាំ ពោលគឺ ៣ដង ទៅ៤ដង​ក្នុង​មួយឆ្នាំ ដែល​ក្រុម​ម៉ូតូ ​MCA អាចជួយ​សំរាល​ការខ្វះខាត​មួយចំនួន​ក្នុងការ​សិក្សា របស់​សិស្សានុសិស្ស​ក្រីក្រ ចាប់ពី ៨០០នាក់ ទៅ១០០០នាក់​ក្នុង​មួយឆ្នាំ​ផងដែរ។

 

លោក​សេង ភា​រ៉ា បាន​បន្ដទៀតថា “សកម្មភាព​នៅថ្ងៃនេះ ​គឺ​ចង់​ជម្រុញ​ទឹកប្អូនៗអោយខិត​ខំរៀន​សូត្រ និង ចង់អោយប្អូនៗដឹងថា អ្វីៗដែល​ពួកយើង​មាន​ក្នុង​ពេលនេះ​គឺ សុទ្ធតែ​ទទួលបាន​ពី​ការសិក្សា​ដូចគ្នា។ ដូចនេះ​យើង​ស​ង្ឍឹ​ម​ថាប្អូនៗនឹង​ទទួលបាន​ជោគជ័យ​ក្នុង​ការសិក្សា​របស់ខ្លួន នឹង​អាច​បន្ដ​វប្បធម៌​ចែករំលែក​នេះ ទៅ​អ្នកជំនាន់ក្រោយ​បន្ដទៀត។

 

ក្រុម​ម៉ូតូ ​MCA ចុះ​ជួយ​សិស្សានុសិស្ស​ក្រីក្រ​នៅ​ខេត្ត​កំពង់ធំ

 

ដំណើរ​កម្សាន្ត​សប្បុរសធម៌​នេះ ​មានការ​ចូលរួម​ពី​សមាជិក​ក្រុម​ម៉ូតូ​ MCA ចំនួន ២៤ ម៉ូតូ ​និង​រថយន្ដ​ដឹក​សម្ភា​រៈមួយគ្រឿង​ផងដែរ៕

 

 

ក្រុម​ម៉ូតូ ​MCA ចុះ​ជួយ​សិស្សានុសិស្ស​ក្រីក្រ​នៅ​ខេត្ត​កំពង់ធំ

 

 

អត្ថបទ៖ ព្រំដែន