ហាងការ៉េមហានីទ្រី បើកសម្ពោធសាខា ថ្មីមួយបន្ថែមទៀត នៅខាងជើង TK AVENUE ខណ្ឌទួលគោក

ភ្នំពេញ៖ ដោយមើលឃើញពី សក្តានុពល និង តំរូវការ របស់អតិថិជនដែលមាន កំណើនពីមួយថ្ងៃទៅមួយថ្ងៃ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ហាងការ៉េមហានីទ្រី បានបើកសម្ពោធសាខាថ្មីមួយ បន្ថែមទៀត ដែលមានទីតាំងនៅដីឡូលេខ០១ ផ្លូវ៣៣៧ កែង៥១៦ សង្កាត់បឹងកក់១ ខណ្ឌ ទួលគោក ខាងជើង TK AVENUE ។

បច្ចុប្បន្ន ហាងការ៉េមហានីទ្រីបាន និង កំពុងបំរើអតិថិជននូវ ប្រភេទការ៉េមសុខភាព ដែលផលិតចេញពី វត្ថុធាតុដើមយ៉ាង ពិសេសសំរាប់សុខភាព មានដូចជាទឹក ដោះគោស្រស់ និងទឹកឃ្មុំធម្មជាតិ ១០០ភាគរយ ដែលមានសារះសំខាន់យ៉ាងខ្លាំង ចំពោះសុខភាពប្រចាំថ្ងៃ ។

ដោយមានការពិនិត្យ និងវាយតំលៃខ្ពស់ទៅលើ សកម្មភាពរបស់ហាង ការ៉េមហានីទ្រី នាពេល កន្លងទៅដែលជាហាង ការ៉េមសុខភាព និង មានទិសដៅផ្តោតសំខាន់ ទៅលើសុខភាពរបស់ អ្នកបរិភោគជាចំបង ហាងការ៉េមហានីទ្រី មានកិត្តិយស និងមោទនះភាពយ៉ាង ធំធេង ដោយបានធ្វើការសហការណ៍ ជាមួយក្រុមហ៊ុន TAVALON ដែលជាក្រុមហ៊ុនធ្វើការ ផ្គត់ផ្គង់ និង ចែកចាយនូវផលិតផល តែជាច្រើនប្រភេទស្រប តាមស្តង់ដារអន្តរជាតិ និងមានការទទួល ស្គាល់ទូទាំងពិភពលោក ដែលមានមូលដ្ឋាននៅ ទីក្រុងញ៉ូវយ៉ក សហរដ្ឋ អាមេរិក តាមរយះក្រុមហ៊ុន SS ADVENTURES ដែល ជាក្រុមហ៊ុនទទួល សិទ្ធិផ្តាច់មុខក្នុងការ ផ្គត់ផ្គង់ និង ចែកចាយតែម៉ាក TAVALON ប្រចាំប្រទេសកម្ពុជា ដើម្បីយកតែនេះមកធ្វើជា វត្ថុធាតុដើមសំរាប់ផ្សំជាមួយ ការ៉េមក្នុងការបង្កើត ជារសជាតិថ្មីៗ និង ដើម្បីសំរេចបាននូវ គោលដៅរួមដែលជា ប្រយោជន៍សំរាប់សុខភាពរបស់ អ្នកបរិភោគ។

ជាក់ស្តែង បច្ចុប្បន្នយើងបាន និង កំពុងតែបំរើជូនអតិថិជន នូវរូបមន្តការ៉េមថ្មីៗ ដែលផលិត ចេញពីទឹកដោះគោស្រស់ ទឹកឃ្មុំធម្មជាតិ បូករួមជាមួយរសជាតិតែ TAVALON ដែលសុទ្ធ តែជាប្រភេទចំណីអាហារ មានគុណប្រយោជន៍ យ៉ាងប្រសើរសំរាប់សុខភាព មិនតែប៉ុណ្ណោះ រូបមន្តទំាងនេះវាត្រូវបានបង្កើត និងអភិវឌ្ឍន៍ដោយក្រុម ចុងភៅលំដាប់ថ្នាក់ ពិភពលោក ដែលមានប្រភពចេញ ពីតំបន់ហ្គាំងណាម ប្រទេសកូរ៉េ និង អ្នកជំនាញខាងតែ ដែលមាន ប្រភពចេញពីទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

ដើម្បីអោយជ្រាប កាន់តែច្បាស់ ថាតើការ៉េមហានីទ្រី និង តែ TAVALON មានសារប្រយោជន៍ យ៉ាងណាចំពោះសុខភាព លោក អ្នក អាចអញ្ជើញមកសាកល្បង ដោយផ្ទាល់តាមរយៈ សាខាទំាង ០៤ដូចខាងក្រោម៖
-សាខាទី១ ផ្សារទំនើបអ៊ីអន ជាន់ទី ០៤ ក្នុងស្គីទឹកកក
-សាខាទី២ ផ្សារទំនើបរតនាផ្លាសា ជាន់ទី ០២ ជាប់ជណ្តើរយន្ត
-សាខាទី៣ ដីឡូលេខ០១ ផ្លូវ៣៣៧កែង៥១៦ បឹងកក់១ ទួលគោក ខាងជើង TK AVENUE
-សាខាទី០៤ អគារ វឌ្ឍនះ VATTANAC CAPITAL ជាន់ក្រោមដីទី០១ (Basement 01)៕