អាជ្ញាធរបើកកិច្ច ប្រជុំត្រួតពិនិត្យ ការងារផលប៉ះពាល់ លំនៅដ្ឋាន ពាក់ព័ន្ឋគម្រោងស្តារ ឡើងវិញកំណាត់ ផ្លូវជាតិលេខ១

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ សាលាខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យការងារចុះ ជំរុញប្រជាពលរដ្ឋ រុះរើផលប៉ះពាល់ លំនៅដ្ឋាន ពាក់ព័ន្ឋគម្រោង ស្តារឡើង វិញ កំណាត់ផ្លូវជាតិលេខ១ ។

កិច្ចប្រជុំនេះ ស្ថិតក្រោមវត្តមាន លោក អ៊ាង ស៊ីផាន អភិបាលនៃ គណៈអភិបាលខណ្ឌ តំណាងក្រុមហ៊ុន JICA តំណាង EDC មន្ត្រីក្រសួងសាធារណ: និងអនុគណ:កម្មការ ដោះស្រាយផល ប៉ះពាល់ ព្រមទាំងមន្ត្រីសាលា ខណ្ឌចៅសង្កាត់ មេភូមិ ផងដែរ ។

តាមរយៈការបូកសរុបលទ្ឋផល ការងារខាងលើនេះ ក្រុមការងារបាន ពិនិត្យឃើញមានផ្ទះ ប្រជាពលរដ្ឋ ចំនួន៣០ ទីតាំង ដែលមានការប៉ះពាល់ ដល់ការដាំបង្គាលអគ្គីសនី ដែលបង្កឲ្យមាន ការរាំងស្ទះគម្រោង ស្ថាបនាផ្លូវផងដែរ ។ ដើម្បីដោះស្រាយបញ្ហានេះបាន  អាជ្ញាធរខណ្ឌច្បារអំពៅ បានខិតខំចុះជំរុញ បងប្អូនប្រជាពលរដ្ឋ ឲរុះរើផលប៉ះ ពាល់បន្ថែមទៀត  ជាលទ្ឋផល ក្នុងចំណោម ៣០ ទីតាំងខាងលើ  គឺមានផ្ទះ ២៥ ទីតាំង បានយោគយល់ ព្រមកាត់តាមសំណូមពរ របស់អាជ្ញាធរ  និងនៅសល់ ០៥ ទីតាំងទៀត  គឺម្ចាស់បដិសេធមិនព្រមរុះរើទេ ។

នៅចំពោះមុខកហរុមហ៊ុន JICA និងគណៈកម្មការអន្តរក្រសួង លោក អ៊ាង សីផាន បានសំណូមពរ ដល់ម្ចាស់ទីតាំងទាំង៥ ខាងលើ  សូមមេត្តាអនុវត្ត ការរុះរើឲ្យបានត្រឹមត្រូវ ព្រោះបងប្អូន ទាំងអស់គ្នា សុទ្ឋតែបានទទួលសំណង ថវិកាពីរាជរដ្ឋាភិបាល គ្រប់ៗគ្នាអស់ហើយ ។ នៅពេលខាងមុខនេះ បើបងប្អូននៅតែរឹងរុះ មិនព្រមរុះរើតាមការ ណែនាំទេ អាជ្ញាធរថ្នាក់ រាជធានី និងអាជ្ញាធរខណ្ឌ  ត្រូវសម្រេចចាត់ វិធានការតាមផ្លូវច្បាប់ហើយ ។

ជាការពិតម្ចាស់ទីតាំងទាំង ០៥ ខាងលើ បានស្នើសុំមកអាជ្ញាធរ ឲ្យជួយលើកលែងឲ្យពួកគាត់ ។ បើអាជ្ញាធរលើកលែង ឲ្យបងប្អូនតែប៉ុន្មាននាក់នេះ  តើបងប្អូនដែលបាន រុះរើផលប៉ះពាល់ ពីមុនមក  គាត់សុខចិត្តដែររឺទេ ? ម្យ៉ាងវិញទៀតបើ លើកលែងឲ្យបងប្អូន  គឺធ្វើឲ្យគម្រោងផ្លូវនេះត្រូវរាំងស្ទះ  និងពន្យារពេល វេលាទៅមុខតទៀត មិនដឹងទីបញ្ចប់  ចឹងតើវាបាន ប៉ះពាល់អ្វីខ្លះ ដល់ប្រជាពលរដ្ឋ ទាំងអស់ក្នុងមូលដ្ឋាន ខណ្ឌច្បារអំពៅនេះ ។

ពាក់ព័ន្ឋនឹងមានការ រាំងស្ទះដល់ការស្ថាបនា ផ្លូវជាតិលេខ១ លោក អ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ បានស្នើដល់ចៅសង្កាត់ ច្បារអំពៅ១ ច្បារអំពៅ២ ចៅសង្កាត់ និរោធ ឱ្យអនុវត្ដជាបន្ទាន់ ជាមួយក្រុមអន្តរក្រសួង ចុះសម្របសម្រួល រុះរើសំណង់ ផលប៉ះពាល់ដល់ការ ស្ថាបនាផ្លូវជាតិ លេខ១ ដោយទុករយៈពេល២សបា្ដហ៍ ដែលសំណង់ ទាំងនោះ ត្រូវបានរាជរដ្ឋាភិ បាលដោះស្រាយគោល នយោបាយរួច រាល់ ដោយឡែកសំណង់ ផ្ទះល្វែង ចំនួន៦ ស្ថិតនៅសង្កាត់ ច្បារអំពៅទី២ ដែលរឹង ទទឹងមិនអនុវត្ដ តាមគោលនយោបាយ រាជរដ្ឋាភិបាលនោះ នឹងចាត់វិធានការ រដ្ឋបាល តាមផ្លូវតុលាការ ។