បណ្ណាល័យអេឡិក ត្រូនិកដំបូងបំផុត សម្រាប់សិស្ស និងកុមារ រៀនអាន និងសរសេរ បានបើកសម្ពោធ ជាផ្លូវការនៅ អនុវិទ្យាល័យ ហ៊ុនសែន ស្វាយរលំ

ភ្នំពេញ៖ បណ្ណាល័យអេឡិក ត្រូនិកដំបូងបំផុត សម្រាប់សិស្ស និងកុមារជាពិសេស ត្រូវបានបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជា ផ្លូវការលើកដំបូង នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦នេះ នៅអនុវិទ្យាល័យ ហ៊ុន សែន ស្វាយរលំ ស្ថិក្នុងស្រុកស្អាង ខេត្តកណ្តាល ដែលជាព្រឹត្តិការណ៍ថ្មីមួយ ពុំធ្លាប់កើតមាននៅ ក្នុងប្រទេសកម្ពុជា ខណៈដែលប្រទេស ជាច្រើននៅលើពិភលោក បានប្រើប្រាស់បណ្ណាល័យ អេឡិកត្រូនិក និងបច្ចេកវិទ្យាទំនើប នាសម័យឌីជីថល ក្នុងវិស័យអំប់រំ ដើម្បីពង្រឹងគុណភាពអប់រំ សិក្សាធិការ។

ការផ្តល់ Tablet សម្រាប់អភិឌ្ឍន៍ការអាន និងការសរសេររបស់ កុមារចាប់ផ្តើមនៅ វិទ្យា័យហ៊ុន សែនស្វាយរំលំ ដែលស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល តាមរយៈគម្រោងអង្គការ អេដ អេ អាក់ស្យុង សហការជាមួយ ក្រសួងអប់រំយុជន និងកីឡា គ្រូបង្រៀន និងសិស្សានុសិស្ស នៅតាមសាលា គោលដៅចំនួន៧ ក្នុងខេត្តកណ្តា នឹងទទួលបាននូវឱកាស ប្រើប្រាស់ជាលើកដំបូងនូវ Tablet សម្រាប់ជួយ ជម្រុញដល់ការអាន និងការសរសេរ របស់ពួកគេ។

លោក វន សំភាស់ នាយកកម្មវិធីរបស់អង្គការ អេដ អេ អាក់ស្យុង ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “គម្រោងនេះមាន គោលបំណងធំៗបីគឺ៖ ជួយអភិវឌ្ឍវប្បធម៌អំណាន សម្រាប់សិស្សានុសិស្ស ដែលរស់នៅតំបន់ ដាច់ស្រយាលក៏ ដូចជាប្រជាជនកម្ពុជា និងធ្វើឲ្យមានភាពសម្បូរ បែបទាំងបរិមាណ និងគុណភាពសម្រាប់ សៀវភៅអាន និងសម្ភារៈសិក្សាផ្សេងៗទៀត តាមប្រព័ន្ធឌីជីថល តាមរយៈការសហការ និងការលើកទឹកចិត្ត ដល់អ្នកនិពន្ធក្នុង ការផលិតសៀវភៅ និងឯកសារថ្មីៗ ពិសេសជួយពង្រឹង គុណភាពអប់រំ នៅតាមមត្តេយ្យ និងបឋមសិក្សានៅតាម តំបន់ដាច់ស្រយាល ដោយពង្រឹងសមត្ថភាព បង្រៀនរបស់ លោកគ្រូ អ្នកគ្រូតាមរយៈការ ប្រើប្រាស់បច្ចេកវិទ្យា ICT។

លោកបន្តថា ក្នុងក្របខណ្ឌនៃ គម្រោងដែល មានឈ្មោះថា Khmer EAN Tablet ចំនួន២១០គ្រឿង នឹងត្រូចែកដល់សាលា គោលដៅចំនួន៧ ដែមានសិស្សសរុបចំនួន ១៥០០នាក់ ដែលមានអាយុពី ៣ទៅ១១ឆ្នាំ។ ឧបករណ៍ទាំងនេះ និងជួយឲ្យកុមារ និងគ្រូបង្រៀនប្រើប្រាស់ សម្រាប់សកម្មភាពអាន រៀន និងសិក្សាបន្ថែមអំពី វិធីសាស្រ្តបង្រៀនជាដើម។

លោកនាយក កម្មវិធីបញ្ជាក់ថា នៅពេលដែលយើង ដោនឡូត យកកម្មវិធីនេះដាក់ ក្នុងទូរស័ព្ទដៃ IPhone (ស្មាតហ្វូន) ឬ ក្នុង Tablet របស់លោកអ្នក គឺចំណេញជាង ១២០០ដុល្លារ ក្នុង១ឆ្នាំ ព្រោះថា កម្មវិធីនេះមាន កម្មវិធីសិក្សាជាភាសាខ្មែរ កម្មវិធីបង្រៀនភាសាខ្មែរ និងកម្មវិធីបណ្តុះគំនិត កុមារតូចៗជាច្រើន និងជម្រុញបុព្វហេតុនៃ ការអប់រំសម្រាប់ទាំងអស់គ្នា ជាពិសេសការអប់រំ ជាមូលដ្ឋានសម្រាប់ជន ដែលជួបការលំបាក និង ងាយរងគ្រោះ ជនដែលសិទ្ធិ ជាមូលដ្ឋានរបស់ ពួកគេក្នុងការទទួលបាន ការអប់រំមិនទទួល បានការគោរព ឬស្ថិតក្នុងភាព អន្តរាយពោល គឺក្នុងគោលបំណង ជួយឲ្យពួកគេអាច ជ្រើសរើសអនាគត កាន់តែប្រសើរ។

លោក សំរិត ខឿន តំណាងការិយាល័យ អប់រំស្រុក បានសម្តែងនូវការ សាទរយ៉ាងខ្លាំង ចំពោះ កម្មវិធីនេះ ក្នុងការជួយឲ្យ សិស្សានុសិស្សមាន ភាពកាន់តែងាយស្រួយ រៀនសូត្រប្រកប ដោយគុណភាព ស្របតាមកំណែទម្រង់ ស៊ីជម្រៅរបស់ ក្រសួងអប់រំយុជន និងកីឡា ពិសេសតាមអនុសាសន៍ របស់លោករដ្ឋមន្រ្តី អ្នកចេះ គឺជាប់ ៕