បង្ក្រាបទីតាំង ហ្គេមបាញ់ត្រី នៅសង្កាត់ទំនប់ទឹក និងដកហូត ទូហ្គេម៤គ្រឿង

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌ ចំការមន ដែលមានលោក អភិបាលខណ្ឌ ព្រំ សំខាន់ នៅវេលាម៉ោង ១ និង ៣០នាទី រសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ បានដឹកនាំកម្លាំងចំរុះ ចុះបង្ក្រាបទីតាំងហ្គេម បាញ់ត្រី មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវហ្គោល ផ្ទះលេខ៥០និង៦០ ក្នុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយបានដកហូតទូហ្គេម ៤គ្រឿង ។

ការចុះបង្ក្រាបខាងលើនេះធ្វើឡើង ដោយមានការឯកភាព ពីព្រះរាជអាជ្ញាររងអមសាលា ដំបូងរាជធានីភ្នំពេញផងដែរ ។

លោក ព្រំ សំខាន់ បាន អោយដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺអាជ្ញាធរយើងបានតាមដាន មកជាបន្តបន្ទាប់ រហូតស៊ើបដឹងច្បាស់លាស់ពីទីតាំងលួចលាក់ បើកអាជីវកម្មបាញ់ត្រីខុសច្បាប់ ខាងលើហើយនោះ ទើប នៅរសៀលថ្ងៃនេះ ដោយមានការឯកភាពពីលោកតំណាង អយ្យការ អមសាលាដំបូង រាជធានី បានបើកការចុះបង្ក្រាបបានជាក់ស្តែងតែម្តងទៅ ។ ចំណែកទូហ្គេម ក៏ដូច ជាសម្ភារៈ មួយចំនួនធំ ត្រូវយកទៅរក្សាទុកនៅសាលាខណ្ឌចំការមន រងចាំថ្ងៃវាយកម្ទេចចោល ៕