លោក ខៀវ កាញារីទ្ធ ជម្រុញឲ្យមន្រ្ដី គ្រប់ផ្នែកផ្លាស់ប្ដូរ របៀបធ្វើការមកតាម បែបវិទ្យាសាស្រ្ដ ឆ្លើយតបនឹង ការរីកចម្រើន លើវិស័យព័ត៌មាន

ភ្នំពេញ៖ លោក ខៀវ កញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានប្រកាសថា ចាប់ពីឆ្នាំ ២០១៦នេះ តទៅ ក្រសួងត្រូវផ្លាស់ប្ដូរ របៀបធ្វើការងារថ្មីមួយ ឱ្យមានលក្ខណៈទំនើប ស្របតាមការរីកច្រើន ផ្នែកបច្ចេកវិទ្យា ដើម្បីពង្រឹងគុណភាព ក្នុងការផ្សព្វផ្សាយ ឆ្លើយតបទៅនឹង តម្រូវការទីផ្សារ លើវិស័យព័ត៌មាន នៅកម្ពុជា។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុប ការងារវិស័យព័ត៌មាន សោតទស្សន៍ឆ្នាំ២០១៥ និងទិសដៅការងារ អនុវត្ដន៍ឆ្នាំ២០១៦ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា មន្រ្ដីគ្រប់ផ្នែកត្រូវ ចាប់ផ្ដើមផ្លាស់ប្ដូរ របៀបធ្វើការងារថ្មី ដែលមានលក្ខណៈ វិទ្យាសាស្រ្ដ និងត្រូវមានសាមគ្គីភាពគ្នា កាន់តែរឹងមាំ ដើម្បីចូលរួមលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ក្នុងវិស័យព័ត៌មានឱ្យ កាន់តែលឿន និងផ្ដល់ព័ត៌មាន ឆ្លើយតបទាន់ ពេលវេលា។

លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា “បច្ចុប្បន្នចំណុចខ្សោយ របស់ប្រព័ន្ធ ផ្សព្វផ្សាយ គ្រប់ផ្នែក ទាំងវិទ្យុ ទូរទស្សន៍ សារព័ត៌មាន និងគេហទំព័រកំពុងតែ រត់តាមទីផ្សារ ប៉ុន្ដែមន្រ្ដីគ្រប់គ្រង នៅតាមអង្គភាព នីមួយៗរបស់យើង នៅមិនទាន់ចេះបង្កើត ទីផ្សារ និងចេះបង្កើតនូវ តម្រូវការរបស់ អតិថិជន ដើម្បីជំរុញឱ្យវិស័យ ព័ត៌មានមានការអភិវឌ្ឍន៍ រីកចម្រើននៅឡើយ”។

លោកបន្តទៀតថា វិទ្យុ ទូរទស្សន៍ គេហទំព័រ និងសារព័ត៌មានទាំងរដ្ឋ និង ឯកជន មិនមែនធ្វើតាមតែ សំណូមពររបស់ អតិថិជននោះទេ ត្រូវបង្កើតតម្រូវការ និងស្គាល់អំពី ទីផ្សារដល់ អតិថិជន ដើម្បីចូលរួមប្រកួត ប្រជែង ជាមួយអង្គភាព សារព័ត៌មាន ឬស្ថានីយ៏ ផ្សាយផ្សេងៗទៀត សម្រាប់បង្កើនការ ប្រមូលយកចំណូល មកធ្វើការផ្គត់ផ្គង់ និងពង្រឹងគុណភាព នៃការផ្សាយ។

លោក កឹម គុណវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក ទូរទស្សន៍ជាតិ កម្ពុជា លើកឡើងថា ឆ្នាំ២០១៦នេះ ទូរទស្សន៍បានរៀបចំ ប្រព័ន្ធគ្រប់គ្រង ក្នុងការពង្រឹងលើផ្នែក បច្ចេកទេស នៃការផលិតគ្រប់ កម្មវិធីទាំងអស់ ហើយការធ្វើបច្ចុប្បន្ន កម្មទៅលើការ គ្រប់គ្រងព័ត៌មាន ការបញ្ចូនរូបភាព ដើម្បីធានាគុណភាព និងប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យា ឱ្យបានលឿន និងឆាប់រហ័ស ។

លោកអះអាងថា ទូរទស្សន៍ជាតិកម្ពុជា បានត្រៀមខ្លួន រួចជាស្រេច ក្នុងការចូលរួម កែលម្អ ទៅលើគុណភាពផ្សាយ និងការផលិតកម្មវិធីថ្មីៗ ដើម្បីឱ្យឆ្លើយតប ទៅនឹងតម្រូវការ និងស្ថានភាពរស់នៅ របស់ប្រជាពលរដ្ឋ ពិសេសកម្មវិធី ទាក់ទងនឹងវិស័យ កសិកម្ម ទេសចរណ៍ សិល្បៈ វប្បធម៌ និងការអប់រំ ផ្សព្វផ្សាយអំពីច្បាប់ ចរាចរណ៍ ផ្លូវគោក និងកម្មវវិធីអប់រំ ផ្សេងៗទៀត។

លោកក៏បានបង្ហាញថា សម្រាប់ទិសដៅការងារ អនុវត្ដន៍នៅឆ្នាំ ២០១៦នេះ ក្រសួងប្ដេជ្ញាចិត្ដក្នុងការធ្វើកំណែទម្រង់ លើវិស័យព័ត៌មាន និងសោតទស្សន៍ ដោយរៀបចំបណ្ដុះ បណ្ដាល មន្រ្ដីជំនាញ បច្ចេកទេស ការពង្រឹងសមត្ថភាព ដល់មន្រ្ដីនៅគ្រប់ អគ្គនាយកដ្ឋាន មន្ទីរព័ត៌មាន គ្រប់ខេត្ដ រាជធានី ស្ថានីយវិទ្យុ ទូរទស្សន៍ និងគេហទំព័រ របស់ក្រសួង ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពនៃការងារ ផ្សព្វផ្សាយព័ត៌មាន ឱ្យស្របតាមការវិវឌ្ឍន៍រីកចម្រើននៃបច្ចេកវិទ្យា ព័ត៌មានវិទ្យានា ពេលបច្ចុប្បន្ននេះ៕

លោក ខៀវ កាញារីទ្ធ ជម្រុញឲ្យមន្រ្ដី គ្រប់ផ្នែកផ្លាស់ប្ដូរ របៀបធ្វើការមកតាម បែបវិទ្យាសាស្រ្ដ ឆ្លើយតបនឹង ការរីកចម្រើន លើវិស័យព័ត៌មាន

លោក ខៀវ កាញារីទ្ធ ជម្រុញឲ្យមន្រ្ដី គ្រប់ផ្នែកផ្លាស់ប្ដូរ របៀបធ្វើការមកតាម បែបវិទ្យាសាស្រ្ដ ឆ្លើយតបនឹង ការរីកចម្រើន លើវិស័យព័ត៌មាន

លោក ខៀវ កាញារីទ្ធ ជម្រុញឲ្យមន្រ្ដី គ្រប់ផ្នែកផ្លាស់ប្ដូរ របៀបធ្វើការមកតាម បែបវិទ្យាសាស្រ្ដ ឆ្លើយតបនឹង ការរីកចម្រើន លើវិស័យព័ត៌មាន