នគរបាល​ច្រាំង​ចំរេះ​២ ឃាត់ខ្លួន​ប្ដី​ចិត្តកំណាច​ខឹង​ប្រពន្ធ​សុំ​លែង កាប់​ក្បាល​១​កាំបិត

ភ្នំពេញ: ប្តី​កំណាច​ខឹង​ប្រពន្ធ សុំ​លែង​ទាំ​កាំបិត​កាប់​ក្បាល​ប្រពន្ធ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។ករណី​ហិង្សា​ក្នុង​គ្រួសារ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​៣ ខែមីនាឆ្នាំ​២០១៦ ស្ថិត​នៅផ្ទះ​គ្មាន​លេខ ក្នុង​ភូមិក សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ។​

នគរបាល​ច្រាំង​ចំរេះ​២ ឃាត់ខ្លួន​ប្ដី​ចិត្តកំណាច​ខឹង​ប្រពន្ធ​សុំ​លែង កាប់​ក្បាល​១​កាំបិត

 បុរស​ជា​ប្តី​ដៃដល់​មានឈ្មោះ សាន់ ម៉ាត់ អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​រត់ម៉ូតូឌុប មាន​ស្រុកកំណើត​នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល រីឯ​ប្រពន្ធ​រងគ្រោះមានឈ្មោះ ហ៊ីម ម៉ែ​សុំ អាយុ​៥៩​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ជាមួយគ្នា ។តាម​ការរៀបរាប់​ពី​ស្ត្រី​ជា​​ប្រពន្ធ​បាន​ឲ្យ​ដឹងថា ដើមចម​ដែល​បង្ក​ឲ្យ​ហេតុការណ៍​នេះបណ្ដាលមកពី​គាត់​សុំ​លេង​។​

នគរបាល​ច្រាំង​ចំរេះ​២ ឃាត់ខ្លួន​ប្ដី​ចិត្តកំណាច​ខឹង​ប្រពន្ធ​សុំ​លែង កាប់​ក្បាល​១​កាំបិត

​ក្រោយពី​កើតហេតុ​កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រាំង​ចំរេះ​២ បាន​ចុះទៅ​អ​ន្តា​គម​ន៍ និងឃាត់ខ្លួន​បុរស​ជា​ប្តី​យកទៅ​ចាត់ការ​តាមច្បាប់​។​ចំណែក​ស្ត្រី​ជា​ប្រពន្ធ ត្រូវបានបញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕