ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០៤ មីនា ២០១៦ គណៈរដ្ឋមន្ត្រី​នឹង​បើក​សម័យប្រជុំ​ពេញអង្គ ប្រចាំ​​សបា្ត​ហ៍​របស់​ខ្លួន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដោយ​ក្នុង​នោះ ​ត្រូវ​ពិភាក្សា​របៀប​វារៈ​សំខាន់​ៗ​ចំនួន​៣​រួម​មាន ៖

១-​សេចក្តីព្រាងច្បាប់​ស្តី​ពី​គោលនយោបាយ​ជាតិ​ប្រជាជន​២០១៦-២០៣០ ។

២-​សេចក្តីព្រាងច្បាប់​ស្តី​ពី​អនុក្រឹត្យ​​វិធានការ​ហាម​ការ​ជក់ ឬ​ការ​បង្ហុយផ្សែង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ ឬ​កន្លែង​សា​ធា​រណៈ។

៣-​សំណើសុំ​ការ​យល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​សច្ចាប័ន​នីតិប្បញ្ញតិ​របស់​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ច្បាប់​សហ​ប្រជា​ជាតិ​ឆ្នាំ​១៩៨២ ។