មន្រ្តីចូលនិវត្តន៍ នៅភ្នំពេញ ឈ្នះ២ម៉ឺនដុល្លារ ពីសែលកាត

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៦នេះ ក្រុមហ៊ុន Cellcard បានប្រគល់ទឹកប្រាក់ ២ម៉ឺនដុល្លារអាមេរិក ដល់អតិថិជនដែលបាន ឈ្នះរង្វាន់ កាលពីថ្ងៃទី១ ខែមីនាឆ្នាំ ២០១៦ ពីកម្មវិធី «ផ្ញើសារឈ្នះ រង្វាន់ ១ម៉ឺនដុល្លារ អាមេរិក ជារៀងរាល់ថ្ងៃពី Cellcard»។

ម្ចាស់រង្វាន់ទឹកប្រាក់ ២ម៉ឺនដុល្លារអាមេរិកនេះ មានឈ្មោះ អ៊ុ ឃឹម ភេទប្រុស មានមុខរបបជាមន្រ្តី ចូលនិវត្តន៍ រស់នៅខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ បានបង្ហាញពីក្ដីរំភើប ជាខ្លាំងនៅពេលដែលដឹងខ្លួនថា បានឈ្នះ រង្វាន់ធំ ពីក្រុមហ៊ុន Cellcard។

និវត្តន៍ជនរូបនេះ បានឲ្យដឹងថា”ខ្ញុំស្ទើតែមិនជឿទេ នៅពេលដែលអតិថិជន ផ្សេងទៀតបានខលប្រាប់ខ្ញុំ ថាឈ្នះរង្វាន់ពីCellcard នៅពេលដែលគាត់កំពុងជួបជុំគ្រួសារ ជជេកគ្នាលេងនិង ហូបបាយ ។លោកបានបញ្ជាក់ថា ទឹកប្រាក់ ២ម៉ឺនដុល្លារអាមេរិកនេះ លោកនឹងយកទៅប្រកបរបររកស៊ីនិងទុក សម្រាប់ផ្គត់ផ្គង់គ្រួសារ។

លោកក៏សូមផ្ដាំផ្ញើដល់អតិថិជន Cellcard ដែលបានចូលរួម និងមិនទាន់បានចូលរួមកម្មវិធី «ផ្ញើសារឈ្នះរង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃពី Cellcard» ទាំងអស់ កុំទាន់អស់សង្ឃឹម។
គួរបញ្ជាក់ផងដែរថាដើម្បី «ផ្ញើសារឈ្នះរង្វាន់ ១ម៉ឺនដុល្លារជារៀងរាល់ថ្ងៃពី Cellcard» លោកអ្នកគ្រាន់តែផ្ញើសារ ជាអក្សរ 10K រួចផ្ញើទៅកាន់ 8888 ឬខលទៅកាន់លេខ 8888 នោះលោកអ្នកនឹងទទួលបាន សារលេខកូដសំណាង ត្រឡប់មកវិញ ហើយសូម រក្សាលេខដូរសំណាងនោះទុក ដើម្បីផ្ទៀតផ្ទាត់៕

មន្រ្តីចូលនិវត្តន៍ នៅភ្នំពេញ ឈ្នះ២ម៉ឺនដុល្លារ ពីសែលកាត