គ្រឿងចក្រ កាយដីទាក់ខ្សែភ្លើង កាត់ទទឹងផ្លូវ បណ្តាលបង្គោលសរសរថ្ម សង្កត់លើម៉ូតូកង់បី សំណាងល្អមិន មានគ្រោះថ្នាក់ដល់មនុស្ស

ភ្នំពេញ ៖ ម៉ូតូកង់បីមួយគ្រឿងរងការ ខូចខាតស្ទើរទាំងស្រុង ដោយសារគ្រឿងចក្រ កាយដីនៅការដ្ឋានផ្លូវជាតិលេខ១ ហើយប្រម៉ោយបានទាក់ខ្សែ ភ្លើង  ជាប់នឹងបង្គោលសរសរថ្ម បណ្តាលអោយ សង្កត់លើម៉ូតូ ខណៈចតចោល ដោយម្ចាស់រង់ចាំដឹកម៉ូយ ។ ប៉ុន្តែសំណាងល្អ ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ណាម្នាក់ឡើយ ទាំងអ្នកដំណើរ និងម្ចាស់រុឺម៉ក ម៉ូតូ ។

ហេតុការណ៍កើតឡើង នៅម៉ោង ៥រសៀល ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតលើកំណាតើផ្លូវជាតិលេខ១ ខាងលិច ភ្លើងស្តុបចំងាយ ១០០ម៉ែត្រ ស្ថិតក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ ។

លោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅ ទី១ បានអោយដឹងថា ខណៈបង្គោលភ្លើង រលំសង្កត់ម៉ូតូនេះ មិនបណ្តាលអោយ មានគ្រោះថ្នាក់មនុស្សទេ ព្រោះម្ចាស់រ៉ឺម៖កម៉ូតូ បានចតចោក ហើយដើរទៅចាំម៉ូយក្នុងផ្សារច្បារអំពៅ ។

បើតាមលោក រស់ សុភ័ក្រ អភិបាលរង ខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ក្រុមគ្រឿង ចក្រដែលកំពុងកាយដី នៅការដ្ឋានផ្លូវជាតិ លេខ១នេះ ដោយមានការធ្វេស ប្រហែស របស់អ្នកបញ្ជាគ្រឿងចក្រទៅទាក់ភ្លើងខ្សែ ដែលជាប់នឹងបង្គោលថ្ម បណ្តាលបាក់ត្រឹម គល់ ហើយរលំសង្កត់លើម៉ូតូតែម្តង ។ លោកបញ្ជាក់ថា តំណាងក្រុមហ៊ុន JICA បានធានាសងថ្លៃខូចខាត ទៅម្ចាស់រ៉ឺម៉កម៉ូតូ នោះដែរ ។