នាយករដ្ឋមន្ត្រីជប៉ុន ចេញមកសាទរភ្លាមៗ ទណ្ឌកម្មថ្មីសម្រាប់ កូរ៉េខាងជើង

តូក្យូ: រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានថ្លែងការ អបអរសាទរ ចំពោះយូអិនដែលបាន ធ្វើការសម្រេចចិត្តមួយ ចុងក្រោយក្នុងការដាក់ បន្ថែមទណ្ឌកម្ម ទៅកាន់កូរ៉េខាងជើង ទៅលើសកម្មភាព ដ៏គឃ្លើនថ្មីចុងក្រោយនេះ ដែលទាក់ទងទៅនឹង ការធ្វើតេស្តបាញ់ សាកល្បង នូវអាវុធនុយក្លេអ៊ែរ និងរ៉ូកែតចម្ងាយ ឆ្ងាយរបស់ខ្លួន។

លោកនាយករដ្ឋមន្ត្រីA be បានប្រកាសចូលរួម គំាំទ្រនូវវិធានការ ដោះស្រាយដែល យូអិនបានអនុម័ត ទៅលើបញ្ហាប្រទេស កូរ៉េខាងជើង ហើយយូអិនបាន កំពុងតែធ្វើការជម្រុញ យ៉ាងខ្លាំងក្លា ដើម្បីបញ្ឈប់ប្រទេស កុម្មុយនីសមួយនេះ ពីការធ្វើតេស្ត សាកល្បងផ្សេងទៀត នាថ្ងៃពេលខាងមុខ។

គួរបញ្ជាក់ផងដែរថានាពេលថ្មីៗនេះ ក៏បានប្រើប្រាស់ ទណ្ឌកម្ម នៅក្នុងទំនាក់ទំនងទ្វេរភាគីរបស់ខ្លួន និងកូរ៉េខាងជើង ដោយការហាមឃាត់ មិនឲ្យចូលចតនៃ កប៉ាល់ធ្វើដំណើរ ទាំងឡាយណា ដែលបានឆ្លងកាត់ ចេញពីកូរ៉េខាងជើង និងការនាំចេញទំនិញនានា ទៅកាន់ប្រទេស កូរ៉េខាងជើងផងដែរ៕

  • នាយករដ្ឋមន្ត្រីជប៉ុន ចេញមកសាទរភ្លាមៗ ទណ្ឌកម្មថ្មីសម្រាប់ កូរ៉េខាងជើង已关闭评论
  • 46 views
  • Hide Sidebar
    A+
Publish on:2016/03/03  Category:​អន្តរជាតិ