ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

អា​រឿង​ស្នេហ៍ស្និទ្ធ​...​អា​រឿង​ស្រឡាញ់​ប្តូរផ្តាច់ ដូរ​អាចម៍​គ្នា​សី​ុ​...​វា​ជា​រឿង​ឯកជន​...​ជា​រឿង​បុគ្គល​...​ចង់​១​ថ្ងៃ​១០​ដង ឬ​២​ថ្ងៃ​១០​ដង​ដូច​លោកតា​ម្នាក់​នោះ​...​អាស្រ័យ​លើ​គាត់​ដែល​ចេះ​ឯកភាព​គ្នា​...​។ កុំ​ឈឺឆ្អាល​...​កុំ​ច្រណែន​...​ទោះបី​ត្រូវ​ហៅ​លោកតា​បង​...​ឬ​ចៅ​អូន​...​ក៏​ដោយ​ចុះ ពិតជា​សំណាង​គាត់​មែន​...​ឬ​ពិតជា​មាន​«​ខ្លុយ​ស្នេហ៍​»​មែន !

ខ្ញុំ​សុំ​កោតសរសើរ​...​សូម​សម្តែង​នូវ​អំណរ​សាទរ​...​ដែល​លោកតា​នៅ​មា​នក​ម្លាំង​ខ្លាំងក្លា​...​មាន​ឋា​ម​ពល​មហិមា​...​មាន​ខ្លុយ​ស្នេហ៍​ដ៏​អស្ចារ្យ​...​មេត្តា​ជួយ​ខ្សិ​ប​ប្រាប់​ផង​មើល​...​ទទួលទាន​អាហារ​អី​ខ្លះ ? ឬ​ថ្នាំ​ស័ក្តិសិទ្ធិ​អ្វីខ្លះ អី​ក៏​រឹង​មាំ​ម៉េ​ស ? អី​ក៏​ខ្លាំង​ម៉េ​ស ? ខ្លាំង​បែប​នេះ​គេ​ហៅ​ថា «​ចាស់​ស្ទាវ​»...​ហេ ! ហេ !

ប៉ុន្តែ​បើ​គិត​ឱ្យ​វែង​បន្តិច​...​សម្រាប់​«​លោកតា​ខ្លុយ​ស្នេហ៍​»​ដូច​ជា​អន់​មារយាទ​បន្តិច​...​ឬ​ដូច​ចង់​ឡប់​...​មាន​ប្រពន្ធ​មានកូន​មួយ​កញ្ឆេ​រហើយ​...​ស៊ីមិន​ចេះ​លាក់បាំង​...​ជុះ​មិន​ចេះ​លាង​ឱ្យ​ស្អាត​...​ទំនង​បែប​ចាញ់​សម្បថ​របស់​ប្រពន្ធ​កូន​ក៏​មិនដឹង ?​...​ឱ្យ​តែ​គាត់​ប្រើ​ខ្លុយ​ស្នេហ៍​ដឹង​តែ​មានរឿង​...​ល្មម​លុប​ពាក្យ​សម្បថ​ចេញ​ទៅ​...​ប្រសិនបើ​បាន​ស្បថ​មែន !

ហេតុ​អី​រឿង​បុគ្គល​ឯកជន​សោះ​...​ម៉េច​ក៏​នាំ​គ្នា​ហែក​កកាយ​ឱ្យ​គេ​រក​ដេក​អត់​បាន​បែប​នេះ ? ឱ ! ឥទ្ធិពល​ខ្លុយ​ស្នេហ៍​អើយ​...
វា​​មក​​ពី​ប៉ះពាល់​ដល់​ច្បាប់​ឯក​ព័ន្ធ​ភាព ដែល​មាន​ប្រពន្ធ​កូន​ហើយ​ឆ្លៀត​ក្បត់​...​ប្រៀប​ដូច​យក​ភ្លើង​ដុត​ប្រពន្ធ​ផង​...​បំផ្លាញ​ផ្លូវចិត្ត​ដល់​ស្រី​ស្នេហ៍​ផង​...​ប្រសិនបើ​គ្មាន​បែប​នេះ​ទេ​...​គ្មាន​រឿងអាស្រូវ​ផ្ទុះ​ចេញ​ឡើយ ។

-​អូន​អើយ​អូន​...​បើ​អូន​ឯង​មិន​និយាយ គ្មាន​អ្នក​ណា​ដឹង​រឿង​យើង​ទេ​...​អូន​ឯង​និយាយ​អស់​អីចឹង !...​ងាប់​ហើយ​ខ្ញុំ !
-​អូន​មិន​និយាយ​ម៉េច​បាន​ទៅ​...​អូន​ប្រាប់​ហើយ​ថា អូន​ដូច​ជា​ចង់រក​ក្អួតចង្អោរ​ខុស​ប្លែក​តាំងពី​បាន​ជួប​ខ្លុយ​ស្នេហ៍​...​អូន​ដូច​ជា​មិន​ស្រួលខ្លួន​សោះ តាំង​តែ​ពី​បង​ឯង​ជ្រក់ជ្រិញ​មក​...​តាំងពី​បង​ឯង​២​ថ្ងៃ​១០​ដង​មក​...
-​ដូច​ជា​លេងសើច​ពេក​ហើយ​...​ម៉េច​មិន​រក​ប្រដាប់​ការពារ ?
-​អីចឹង​បង​ឯង​មិន​ទទួលខុសត្រូវ​ទេ
ហ្អី ? អូន​ស្អប់​ណាស់ ប្រគល់​ឱ្យ​អស់ហើយ មិន​ទទួលខុសត្រូវ​ទៀត !
-​កុំ​និយាយ​ច្រើន​ពេក​...​ខ្លាច​គេ​លួច​ថត​បាន​...​ខ្លាច​គេ​ឮ​...
ទូរស័ព្ទ​ក៏​បិទ​ទៅ​ហោង​...​ហេ ! ហេ !