ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​​រាជ​ធានីភ្នំពេញ​ ៖ ​តាម​សេចក្តី​​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​បាន​ឱ្យ​ដឹង​​​ថា ​​​មាន​ករណី​​​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​មួយ​បាន​កើត​ឡើង​ ដោយ​​សារ​រថយន្ត​​កុង​តឺន័រ​របូត​គន្លឹះ​​ធ្លាក់​​ទូកុង​តឺន័រ​​​ប្រវែង​ជាង​១០ម៉ែត្រសង្កត់​ផ្ទះ​ប្រជា​​ពលរដ្ឋ​​​៣​ល្វែងគួរ​ឱ្យ​ញាក់​សាច់​ ​កាល​ពី​វេលា​ម៉ោង​​៤​និង​៣០នាទី​​រសៀល​ថ្ងៃ​ទី​៣ មីនា ២០១៦ នេះ ​​​នៅ​​​​តាម​​បណ្តោយ​ផ្លូវ​​លំ​ ​ស្ថិត​នៅ​ភូមិ​អូឌឹម ​សង្កាត់​ចោ​ម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ប្រភព​​បាន​បន្ត​ថា ​​មុន​ពេល​កើតហេតុ គេ​ឃើញ​​រថយន្ត​បង្ក​​របស់​​ក្រុម​ហ៊ុន​​ផែស្ងួត​តេង​ឡាយ ​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅជើង លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​ស្រាប់​តែ​របូត​គន្លឺះ​ធ្លាក់​​ទូកុងតឺន័រ​​​​​សង្កត់​ផ្ទះ​​ប្រជា​ពលរដ្ឋ​​៣ល្វែង ​​​​តែ​សំណាង​​​​មួយ​ក្នុង​មួយ​ពាន់​គ្រោះ​ថ្នាក់​មិន​បណ្តាល​ឱ្យ​មនុស្ស​​​​​​ស្លាប់​និង​របួស​នោះ​ទេ ​ប៉ុន្តែ​​​ទូកុង​តឺន័រ​​ទៅប៉ះ​បង្គោល​ខ្សែ​ភ្លើង​បណ្តាល​ឱ្យ​​​​​ដាច់​​ខ្សែភ្លើង​និង​ទុស្សេ​ឆេះ​ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេល​វេលា ។ ​ចំណែក​អ្នក​បើក​បរ​​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ៕ 

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយជូន​នៅលើ​ទំព័រ​កាសែត​កោះសន្តិភាព​