លី តាវ​ហួ បណ្តោយ​កូនស្រី​ឲ្យ​ទៅលេង​ជីដូន​ជីតា​នៅ​ម៉ាឡេស៊ី​ដោយ​គ្មាន​រូបលោក​

6 Videos

​​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​គឺជា​ពេលវេលា​មួយ​ដែល​ប្រជាជន​ចិន​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ជួបជុំគ្នា ប៉ុន្តែ​សម្រាប់​តារា​ដ៏​មមាញឹក Andy Lau ឬ ស្គាល់​ថា លី តាវ​ហួ មិន​អាចធ្វើ​ដូច្នោះ​បានទេ ។​ ​ជាក់ស្តែង កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ ប្រពន្ធ​របស់លោក លី  តាវ​ហួ អ្នក​នាង Carol Chu ត្រូវបាន​គេ​ឃើញ​នៅ​ព្រលានយន្តហោះ​ទីក្រុង​ហុងកុង​ជាមួយនឹង​កូនស្រី Hanna ដ៏​ស្រស់ស្អាត ដោយ​គេ​បានដឹងថា ពីរ​នាក់​ម្តាយកូន​កំពុងតែ​ត្រៀមខ្លួន​ហោះហើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ជួប​ឪពុកម្តាយ​នាង Carol ។

លី តាវ​ហួ បណ្តោយ​កូនស្រី​ឲ្យ​ទៅលេង​ជីដូន​ជីតា​នៅ​ម៉ាឡេស៊ី​ដោយ​គ្មាន​រូបលោក​

M88

ថ្វីបើ​នាង Carol មានការ​ប្រុងប្រយ័ត្ន​ខ្លាច​មាន​អ្នក​តាម​ក្តី តែ​នាង​មិនបាន​បិទបាំង​មុខ​កូនស្រី​នាង​នោះទេ ឬ ក៏​ដើរ​តាមផ្លូវ​កាត់​មាន​សន្តិសុខ​យាម​ការត្រឹមត្រូវ​ឡើយ តែ​នាង​ក៏បាន​ចំណាយពេល​ជជែក​គ្នា​ជាមួយ​ប្រិយមិត្ត​អ្នកគាំទ្រ​ស្វាមី​នាង​ខ្លះៗ​ផងដែរ ។​​ ​យោងតាម​របាយការណ៍ គេ​បានដឹងថា ទាំង​លោក លី និង ភរិយា យ៉ាងហោចណាស់​ក៏បាន​ទៅលេង​ឪពុកម្តាយ​នៅ​ម៉ាឡេស៊ី​មួយដង​ក្នុង​មួយឆ្នាំ តែ​សម្រាប់​ឆ្នាំនេះ ដោយសារតែ​លោក លី មាន​កាតព្វកិច្ច​ច្រើន​ជាប់​ខ្លួន ទើប​លោក​បណ្តោយ​ឲ្យ​ភរិយា​នាំ​កូនស្រី​ទៅមុន តែ​លោក​នឹង​ទៅតាម​ក្រោយ ព្រោះ​ត្រូវ​បញ្ចប់​ការងារ​បន្ទាន់​មួយចំនួន​សិន ។

លី តាវ​ហួ បណ្តោយ​កូនស្រី​ឲ្យ​ទៅលេង​ជីដូន​ជីតា​នៅ​ម៉ាឡេស៊ី​ដោយ​គ្មាន​រូបលោក​

មតិ​ខ្លះ​បាន​វាយតម្លៃថា ដោយសារ​លោក លី ចង់​គេច​ចេញពី​ការ​ចោមរោម​របស់​មហាជន ទើប​លោក​មិន​ហោះហើរ​នៅពេល​វេលា​ជាមួយគ្នា ។ គួរ​បញ្ជាក់ដែរថា កូនស្រី​ដ៏​ស្រស់ស្អាត​របស់លោក លី នឹង​កើន​អាយុ​គ្រប់ ៤ ឆ្នាំ​នៅវេលា​ខែឧសភា​ខាងមុខនេះ​ផងដែរ ៕ ​ថា​វរិ​ទ្ធ (​ប្រភព ៖ ជេន​ស្តារ​)

លី តាវ​ហួ បណ្តោយ​កូនស្រី​ឲ្យ​ទៅលេង​ជីដូន​ជីតា​នៅ​ម៉ាឡេស៊ី​ដោយ​គ្មាន​រូបលោក​