សម្បក ក្រូចឆ្មារ អាចជួយ​បំបាត់​បញ្ហា​រលាក និង​ការឈឺចាប់​រុំាំរ៉ៃ​

សម្បក ក្រូចឆ្មារ អាចជួយ​បំបាត់​បញ្ហា​រលាក និង​ការឈឺចាប់​រុំាំរ៉ៃ​

​អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​ជាច្រើន​នាក់ បាន​ជឿជាក់ថា​ក្រូចឆ្មារ គឺជា​អាហារ​ដ៏​អស្ចារ្យ​មួយ​។ នេះ​ក៏​ដោយសារ​តែ​វា មាន​ផ្ទុក​ជា​ច្រើន​នូវ​បរិមាណ​នៃ​សារជាតិ​រ៉ែ និង​វីតាមីន​ដូចជា​៖ ម៉ាញ៉េ​ស្យូម​, កាល់ស្យូម​, ហ្វូ​លិក​អាស៊ីត​, ប៉ូ​តា​ស្យូម​, ផូស្វ័​រ​, ប៉េក​ទីន​, វីតាមីន C ,​វីតាមីន B1, វីតាមីន B6 និង​វីតាមីន A ។​

​ក្រូចឆ្មារ​អាច​ជួយ​រក្សា​សុខភាព​មនុស្ស​យើង ឲ្យមាន​សុវត្ថិភាព​ដោយ​ចាក​ឆ្ងាយ​ពី​បញ្ហា សុខភាព និង​ជំងឺ​មួយចំនួន​។ ពួក​វា​អាច​ធ្វើឲ្យ​ដំណើរការ​នៅក្នុង​ក្រពះ​, ពោះវៀន​, ប្រព័ន្ធ​ភាព​សុំ​ាំ​,​ថ្លើម មាន​មុខងារ​ល្អប្រសើរ​ជាង​មុន និង​កាន់តែ​អស្ចារ្យ​នោះ​គឺ​វា​អាច កំចាត់​នូវ​ការ​រលាក និង​ការឈឺចាប់​រុំាំរ៉ៃ ។​

អ្នក​ប្រាកដជា​ធ្លាប់បាន​ដឹង​មក​ហើយ​ថា ទឹក​ក្រូចឆ្មារ និង​សម្បក​ក្រូចឆ្មារ​គឺ​មាន​រសជាតិ​អាស៊ីត ពិសេស​ម្យ៉ាង​។ ផ្លែឈើ​ប្រភេទ​នេះ​អាច​ធ្វើ​ជា​របាំង​នៅក្នុង​រាងកាយ ក្នុង​ការជួយ​បង្កើន​សកម្មភាព​នៅក្នុង​ក្រពះ​។

សម្បក​របស់​វា គឺ​មាន​ផ្ទុក​នូវ​សមាសធាតុ​អង់​ទី​ស៊ិ​បទិច ហើយ​ដើម​ក្រូចឆ្មារ​ក៏មាន​ប្រសិទ្ធភាព ក្នុងការ​ប្រើ​ជា​ឱសថ​បញ្ចុះ​កម្តៅ​បាន​ផង​ដែរ​។ លើសពីនេះទៅទៀត គឺថា​វា​ក៏​អាច​ជួយ​បំបាត់ ការ​ឈឺសន្លាក់​បាន​ផងដែរ ។ រូបមន្ត​នេះ គឺ​មាន​ភាពងាយស្រួល និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ហើយ​អ្នក​មិន​ចាំបាច់​ត្រូវការ​គ្រឿងផ្សំ​អ្វី​បន្ថែម​ទៀត​នោះឡើយ ។​

វិធី​អនុវត្ត​៖
យក​ក្រូចឆ្មារ​មួយ​ផ្លែ មក​ជិត​សម្បក​ចេញ​។ ចូរ​ប្រាកដថា អ្នក​ជិត​យក​សម្បក​វា​ចេញ​ដោយ​មិន ឲ្យ​ជាប់​មាន​ផ្នែក​ពណ៌​ស ពីព្រោះ​យើង​ត្រូវការ​តែ​ផ្នែក​ពណ៌​លឿង​នៃ​សម្បក​វា​ប៉ុណ្ណោះ ។

អនុវត្ត​វា​ជា​ចលនា​រង្វង់​ដោយ​ឈ្លី​សម្បក​ក្រូចឆ្មារ ត្រង់​កន្លែង​ដែល​មាន​បញ្ហា​នៅ​លើ​រាងកាយ ហើយ​ប្រើ​បង់​រុំ​ទៅ​លើ​វា​ត្រង់​កន្លែង​នោះ ។ រក្សា​វា​នៅ​ទីនោះ ឲ្យបាន​២​ម៉ោង​។​ដាក់​សម្បក​ក្រូចឆ្មារ​២​ផ្លែ ទៅក្នុង​ក្រឡ​កែវ​មួយ ហើយ​ចាក់​ប្រេង​អូ​លីវ​ចូលទៅ​ផ្នែក​ខាងលើ​។ បិទ​គម្រប​កែវ ហើយ​ទុក​ល្បាយ​នេះ​ឲ្យបាន​២​សប្តាហ៍​។ បន្ទាប់មក​យក​ប្រេង​នៃ​ល្បាយ​នេះ មក​ម៉ាស្សា​ត្រង់​កន្លែង​ដែល​មាន​ការឈឺចាប់​នៅ​លើ​រាងកាយ ហើយ​ប្រើ​ស្បៃ​រុំ​វា និង​រក្សា​វា​ទុកឲ្យ​បាន​មួយ​យប់​។ វិធី​នេះ​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព ប្រសិនបើ​អ្នក​ប្រើ​ក្រូចឆ្មារ​ដែល​បាន​ដាំ​ដោយ​ធម្មជាតិ និង​គ្មាន​ប្រើ​ថ្នាំ​គីមី ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។