តើ​នឹង​មាន​អ្វី​កើតឡើង​នៅពេល​ដែល​អ្នក​ប្រើ​កៅស៊ូ​ចង​ម្រាមជើង​ដូចនេះ​?

តើ​នឹង​មាន​អ្វី​កើតឡើង​នៅពេល​ដែល​អ្នក​ប្រើ​កៅស៊ូ​ចង​ម្រាមជើង​ដូចនេះ​?

​ជា​ការពិត មនុស្ស​ស្រី​គ្រប់រូប​ស្រលាញ់​ស្បែកជើង​កែង និង​ចូលចិត្ត​ពាក់​វា​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ ដើម្បី​បង្កើន​សម្រស់ និង​បង្កើន​នូវ​ទំនុកចិត្ត ពេល​នាង​ដើរ​នៅ​មុខ​មនុស្ស​ជាច្រើន​។ តែ​ទនឹ្ទមនឹងនេះ​ប្រាកដ​ណាស់ ស្បែកជើង​កែង គឺ​នឹង​ធ្វើឲ្យ​សុភាពនារី មាន​ភាពឈឺចាប់ និង​ចុក​រោយ​កជើង នៅពេលដែល​នាង​ដោះ​វា​ចេញ​។ ជាមួយនឹង​គន្លឹះ​ដ៏​សាមញ្ញ​នេះ អ្នកនឹង​អាចជួយ​កាត់បន្ថយ​នូវ​អា​ការៈឈឺចាប់​នេះ​បាន ។​

​ដោះស្រាយ​នឹង​ការឈឺចាប់​នៅ​បាតជើង​ដែល​ទ្រាំលែងបាន​
​អ្វី​ដែល​អ្នក​ត្រូវការ​នោះ​គឺ កៅស៊ូកង​មួយ ឬ បង់​រុំ​មួយ​។ ការដាក់​ភ្ជាប់​គ្នា រវាង​ម្រាមជើង​ទី​៣ និង​ទី​៤​គឺ​អាច​ជួយ​បំបាត់​ការឈឺចាប់​បាន​។ បង់​រុំ​នេះ អាច​បង្ការ​ការញែក​ចេញ​ពី​គ្នា​រវាង​ម្រាមជើង​ទាំងពីរ​នេះ​ពេល​ដើរ ដូច្នេះ​វា​អាច​ជួយ​បង្ការ នូវ​ការរំខាន​របស់​សសៃប្រសាទ​ត្រង់​តំបន់​នោះ ក៏ដូចជា​ការឈឺចាប់​នៅ​បាតជើង​បាន​ផង​ដែរ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។