តើ​ថ្លើម​មាន​មុខងារ​អ្វីខ្លះ​?

តើ​ថ្លើម​មាន​មុខងារ​អ្វីខ្លះ​?

​មុខងារ​ដ៏​សំខាន់​របស់​ថ្លើម គឺ​បណ្តេញ​ជាតិពុល​ចេញពី​ក្នុង​ឈាម និង​ធ្វើឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​មុខងារ​ប្រសើរឡើង ដោយ​បង្កើត​ទឹកប្រ​ម៉ាត់ ដើម្បី​ជួយ​បំបែក​ខ្លាញ់​ដែល​បាន​ប្រើប្រាស់ ឲ្យទៅ​ជា​ដុំ​តូចៗ  ក៏​ដូចជា​ធ្វើឲ្យ​វា​មាន​ភាពងាយស្រួល​ក្នុង​ការបឺត​ស្រូប​នៅក្នុង​ពោះវៀន​តូច​។ ប៉ុន្តែ​នេះ គ្រាន់តែ​មុខងារ​ចម្បង​ធំៗ​ប៉ុណ្ណោះ ថ្លើម​នៅ​មាន​មុខងារ​ជាច្រើន​ទៀត ដែល​វា​អាច​ធ្វើបាន​ចំពោះ​រាងកាយ​អ្នក ដូចជា​៖

  • ​វា​បណ្តេញ​ជាតិពុល​ចេញពី​ក្នុង​ឈាម ដោយ​ដកចេញ​នូវ​សារធាតុ​ដែល​ប៉ះពាល់ និង​មិន​ត្រូវការ​ចេញពី​រាងកាយ ដូច​ជា​សារជាតិ​ថ្នាំ និង​ជាតិ​អាល់​កុល​
  • ​វា​បង្កើត​ទឹកប្រម៉ាត់​ដើម្បី​ជួយ​ក្នុង​ការរំលាយ​អាហារ​
  • ​វា​ជួយ​ស្តុក​ទុក​នូវ​វីតាមីន និង​ជាតិ​ដែក​នៅក្នុង​រាងកាយ​
  • ​វា​ជួយ​ស្តុក​ទុក​គ្លុយកូស​
  • ​វា​ជួយ​បម្លែង​គ្លុយកូស ឲ្យទៅ​ជា​ស្ករ​ដែល​រាងកាយ​អាច​ប្រើ​បាន នៅពេលដែល​កម្រិត​ជាតិ​ស្ករ​នៅក្នុង​រាងកាយ​ធ្លាក់ចុះ​
  • ​វា​ជួយ​ឲ្យមាន​ដំណើរការ អេ​ម៉ូក្លូ​ប៊ីន​, អាំង​ស៊ុយ​លីន និង​អរ​ម៉ូ​ន​ដទៃៗ​ទៀត​
  • វា​ជួយ​កំចាត់​នូវ​កោសិកា​ឈាមក្រហម​ចាស់ៗ​ចេញ ដោយ​បញ្ចេញ​នូវ​លាមក ដែល​មាន​ពណ៌​ត្នោត​។ នេះ​ក៏​ជា​មូលហេតុ​អាច​ប្រាប់​ឲ្យ​អ្នក​បាន​ដឹងថា មុខងារ​ថ្លើម​របស់​អ្នក​អាច​នឹង​មាន​បញ្ហា ប្រសិនបើ​លាមក​របស់​អ្នក​មិន​មាន​ពណ៌​ដូច​នេះនោះ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។