ទទួលទាន​ផ្កា​ខាត់ណា​ល្អ​ចំពោះ​សុខភាព​ដូចម្តេចខ្លះ​?

ទទួលទាន​ផ្កា​ខាត់ណា​ល្អ​ចំពោះ​សុខភាព​ដូចម្តេចខ្លះ​?

​ផ្កា​ខាត់ណា គឺជា​ប្រភេទ​បន្លែ​ម្យ៉ាង ដែល​មាន​ក្បាល​ស និង មាន​មែកធាង ដែល​ត្រូវបាន​រុំ​ព័ទ្ធ​ដោយ ស្លឹក​ក្រាស់ៗ ដែល​មាន​ពណ៌​បៃតង​។ តែ​ទោះជា​យ៉ាងណាក៏ដោយ មែក​ធាង និង ស្លឹក​របស់​វា គឺ​ត្រូវបាន​គេ​កាច់​ចោល គឺមាន​តែ​ផ្កាស នោះទេ ដែល​ត្រូវបាន​គេ​យក​មក​ទទួល​ទាន​។ គេ​អាច​ញុំ​ា​បាន ទាំង​ឆៅ និង យក​វា​ទៅ​ចំអិន  តែ​វា​មា​ផ្ទុ​នូវ​តម្លៃ​នៃ​សារជាតិ​បំប៉ន​ដ៏​ខ្ពស់ ប្រសិនបើ​វា​ត្រូវបាន គេ​ទទួល ទាន​ទាំង​ឆៅ​នោះ ។
 

គុណ​ស​ម្ប​តិ្ត​របស់​ផ្កា​ខាត់ណា ចំពោះ​សុខភាព​

  • ​សារជាតិ allicin ដែល​មាន​នៅក្នុង​ផ្កា​ខាត់​ណា ត្រូវបាន​គេ​ដឹងថា វា​អាច​ជួយ​ជម្រុញ​អោយ​សុខ ភាព​បេះដូង​មាន​ភាព​ល្អប្រសើរ​ជាង​មុន និង អាច​កាត់បន្ថយ​ទៅនឹង ការ​ប្រឈម​ទៅនឹង ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល ។​
  • ​ផ្កា​ខាត់ណា​មាន​ផ្ទុក selenium និង វីតាមីន C ដែល​ពួក​វា​ទាំងពីរ​នេះ បាន​ធ្វើការ​ជាមួយគ្នា​បាន យ៉ាង​ល្អ ក្នុង​ការពង្រឹង​នូវ​ប្រព័ន្ធ​ភាព​សុំា ។​
  • ​ផ្កា​ខាត់ណា ក៏​ត្រូវ​បាន​មាន​ទំនាក់ទំនង​ផ្សារភ្ជាប់ ក្នុង​ការថែរក្សា​ដល់ កម្រិត​កូ​ឡេ​ស្តេ​រ៉ូល ដែល​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព​បាន​ផងដែរ ។​
  • ​ដោយសារ​វា​មាន​ផ្ទុក​នូវ​សារជាតិ folate ជាច្រើន ផ្កា​ខាត់ណា ត្រូវបាន​គេ​ដឹងថា វា​អាច​ជួយ​ធ្វើ អោយ​កោសិកាលូតលាស់ និង បំបែក​ខ្លួន​បានល្អ​។​
  • ​កម្រិត​ដ៏​ខ្ពស់​នៃ​សារជាតិ​ស​សៃ​ដែល​មាន​នៅក្នុង ផ្កា​ខាត់ណា  អាចធ្វើអោយ​សុខភាព​ពោះវៀន ល្អប្រសើរ​ជាង​មុន ហើយ​វា​ថែមទាំង​អាច​ការពារ​អ្នក​បាន ពី​ជំងឺ​មហារីក​ផងដែរ​។​
  • ​នា​ពេល​ថ្មីៗ​នេះ វា​ត្រូវ​បាន​គេ​រកឃើញ​ថា ផ្កា​ខាត់ណា មាន​ផ្ទុក​នូវ indole- 3- carbinol ដែល​វា​ជា សារជាតិ​ម្យ៉ាង ដែល​អាច​ការពារ ស្ត្រី​ពី​ជំងឺមហារីក​សុដន់ និង ប្រភេទ​ជំងឺមហារីក​ផ្សេងៗ​ទៀត ។​
  • ​សារជាតិ glucosinolates  និង thiocyanates  ដែល​មាន​វត្តមាន​នៅក្នុង​ផ្កា​ខាត់ណា គឺ​អាច​ជួយ បង្កើន​នូវ​សម្ថ​ភាព​របស់​ថ្លើម ក្នុងការ បន្សាប​នូវ​សារជាតិ​ពុល​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បាន​។​
  • ​ផ្កា​ខាត់ណា បាន​ដើរតួ​ជា អ្នក​បន្សាប​ជាតិពុល​នៅក្នុង​ឈាម និង ថ្លើម​។​
  • ​សារជាតិ sulforaphane ដែល​មាន​នៅក្នុង ផ្កា​ខាត់ណា អាច​យក​ចេញ​នូវ​សារជាតិ​គីមី​នៃ​ជំងឺ មហារីក និង អាច​បញ្ឈប់​បាន​នូវ​ការរីក​រាលដាល របស់​កោសិកា​មហារីក បើទោះជា​វា​ស្ថិតនៅ ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការរីក​រាលដាល​របស់​វា​ក៏​ដោយ​។​
  • ​តាម​ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​ថា ផ្កា​ខាត់ណា មាន​ផ្ទុក​នូវ សារ​ជាតិគីមី phyto ជាក់លាក់ មួយ​ដែល​អាច  ជួយ​ក្នុង​ការកាត់បន្ថយ​នូវ​ការ​ប្រឈម​នឹង​គ្រោះថ្នាក់ នៃ ជំងឺមហារីក​ដែលមាន លក្ខណៈ​ជា​តំណពូជ​មួយចំនួន​បាន ៕
     

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។