ជីវិតគូតារា ចម្រៀង Beyonce និង Jay Z ឈានដល់ផ្លូវបំបែក

អាមេរិក៖ ក្រោយព្យាយាមបដិសេដ ដំណឹងបែកបាក់គ្នា ពីក្រុមអ្នកសារព័ត៌មាន ថ្មីៗនេះ តារាចម្រៀងដ៏ ល្បីល្បាញ Beyonce បានប្រកាសថា ជីវិតអាពហ៍ពិពាហ៍ របស់ខ្លួននិងស្វាមី Jay Z បានឈានដល់ផ្លូវបំបែក។

ព័ត៌មានពី Hollywood Life បានឲ្យដឹងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦នេះថា តារាចម្រៀង អាមេរិក វ័យ៣៤ឆ្នាំ នាង Beyonce ក្នុងពិធីខួបកំណើត គម្រប់២០ឆ្នាំ របស់តារាសម្តែង Kelly Rowland បាននិយាយថា នាងចង់បញ្ចប់ចំណង អាពាហ៍ពិពាហ៍៧ឆ្នាំ របស់នាង និងស្វាមីតារា Rap Jay Z  ដែលសម្តីរបស់នាង ធ្វើអ្នកបានលឺគិតថា តារារូបនេះកាន់តែ ចង់លែងលះ ពីស្វាមី Jay Z ដូចពាក្យចចាមអារាម នាពេលកន្លងមក ។

អ្វីដែលធ្វើឲ្យមានកាន់តែភ្ញាក់ផ្អើល នៅក្នុងពិធីខួបកំណើត មិត្តភក្តិនោះគឺ Beyonce បានដោះចិញ្ជៀន រៀបការចេញពីដៃ និងនិយាយមុខ គេឯងថា អ្នកទាំងអស់គ្នា ឃើញវាជាលើក ចុងក្រោយហើយ។ មានប្រភពជាច្រើន បានឲ្យដឹងថា ជាយូរណាស់ មកហើយដែល Beyonce និងJay Z ឈ្លោះគ្នាថែមទាំង មិននិយាយរកគ្នា ទៀតផង ។
ដោយឡែកលោកស្រី Tina Knowles ជាម្តាយរបស់ Beyonce បាននិយាយថា” នេះមិនមែនជា ការពិតទេគឺ Beyonce មិនមានន័យដូចច្នេះទេ! នាងគ្រាន់តែនិយាយ ប្តេសផ្តាសពេលស្រវឹង តែប៉ុណ្ណោះ” ៕

ជីវិតគូតារា ចម្រៀង Beyonce និង  Jay Z ឈានដល់ផ្លូវបំបែក

ជីវិតគូតារា ចម្រៀង Beyonce និង  Jay Z ឈានដល់ផ្លូវបំបែក

ជីវិតគូតារា ចម្រៀង Beyonce និង  Jay Z ឈានដល់ផ្លូវបំបែក