មានករណី ភ្លើងឆេះឈើ នៅក្រុមហ៊ុន កសិកម្មខ្មែរអង្គរ ស្រុកកែវសីមា ទៀតហើយ ខណៈដែលក្រុមហ៊ុន យូនីគ្រីន នៅស្រុកកោះញែក ភ្លើងឆេះឈើមិនទាន់ រលត់

មណ្ឌលគិរីៈ ឈើជាច្រើននៅក្នុងក្រុមហ៊ុន កសិកម្មខ្មែរអង្គរ ត្រូវបានគេរាយការណ៍មកថា មានភ្លើងបន្តឆាបឆេះ ចាប់តាំពី រសៀលថ្ងៃ ទី០២ ខែមីនា ឆ្នាំ ២០១៦ រហូតមកទល់ពេលនេះពុំទាន់ រលត់នៅឡើយទេ ហើយគ្មានមន្ត្រីជំនាញណាម្នាក់ ធ្វើការអះអាងថាបណ្តាលមកពីមូលហេតុអ្វីនោះឡើយ។

លោក ម៉ី អាន ស្នងការរងខេត្តមណ្ឌលគិរី បានប្រាប់ឱ្យដឹងនៅ រសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ នេះថា លោកពិតជាបានទទួលព័ត៌មាននេះមែន តែពុំទាន់ដឹងពីមូលហេតុនោះនៅឡើយទេ ហើយពុំទាន់បានដឹងពីទំហ៊ុំនៃការឆេះ នោះដែរ ។ ក្នុងករណីនេះរូបលោកកំពុងនាំយករថយន្តពន្លត់អគ្គិភ័យ របស់ស្នងការខេត្តមណ្ឌលគិរីមួយគ្រឿង ទៅកាន់កន្លែងកើតហេតុនោះហើយ តែមិនដឹងថាតើអាចទប់ និងស្ថានការនេះបានឬយ៉ាងណានោះទេ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់នៅរសៀលនេះថា លោកកំពុងចាត់ចែងឱ្យមន្រ្តីជំនាញនិងអង្គភាព មួយចំនួនចុះ ទៅពិនិត្យនៅកន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវ រកមូលហេតុនិងជួយពន្លត់។ សូមជំរាបថា ករណីភ្លើងឆេះឈើ នៅក្រុមហ៊ុនខាងលើនេះក៍ដូចជាឈើនៅ ក្រមហ៊ុន ស្រុកកោះញែកដែរមិនទាន់ធ្វើការស្រាវជ្រាវរកឃើញ មូលហេតុពិតនៅឡើយទេ ។

គួរបញ្ជាក់ថាចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ មានករណីភ្លើងឆាបឆេះឈើ នៅក្នុងក្រុមហ៊ុនចំនួនពីរដូចណាត់គ្នា ក្រុមហ៊ុនមួយនៅស្រុកកោះញែក គឺក្រុមហ៊ុនយូនីគ្រីន ត្រូវបានភ្លើងឆាបឆេះអស់គ្មានសល់ រីឯនៅស្រុកកែវសីមាក្រុមហ៊ុន កសិកម្មខ្មែរអង្គរក៍ត្រូវបានភ្លើងឆាបឆេះដែរ៕