​ទារក​បៅដោះ​ម្តាយ មាន​សុខភាព​មាត់​ធ្មេញ​ល្អ​ជាង​ក្មេង​ធម្មតា​

​ទារក​បៅដោះ​ម្តាយ មាន​សុខភាព​មាត់​ធ្មេញ​ល្អ​ជាង​ក្មេង​ធម្មតា​

​ទារក​ដែល​បាន​បៅដោះ​ម្តាយ គឺ​នឹង​មាន​ថ្គាម​ត្រង់​ជួរ​ល្អ និង ហាក់​នឹង​មិន​សូវ ត្រូវការ ការព្យាបាល​ដោយ​ទន្តពេទ្យ នៅពេលដែល​ពួកគេ​មាន​អាយុ​ច្រើន​នោះ​ទេ​។ ការសិក្សា​មួយ ដែល​បាន ធ្វើឡើង​ចំពោះ​កុមារ​ចំនួន ១០០០០​នាក់ បាន​រកឃើញថា ក្នុងចំណោម​កុមារ​ដែល​បាន​បៅដោះ​ម្តាយ ក្នុង​រយៈពេល ១​ឆ្នាំ ឬ យូរ​ជាង​នេះ គឺ​មាន​អត្រា ៤០​ភាគរយ ដែល​ហាក់​នឹង​មិន​សូវ ចាំបាច់​ត្រូវការ  ការព្យាបាល​ដោយ ទន្តពេទ្យ​។

​សកម្មភាព​នៃ​ការ​ជញ្ជក់ ដែល​ត្រូវបាន​ប្រើ​ក្នុងពេល​បៅដោះ​ម្តាយ គឺមាន រួមបញ្ចូល​នូវ​សកម្មភាព​សុំា​ញុំ​ា នៃ​សាច់ដុំ​មុខ និង អណ្តាត​។ ស្ថានភាព​នេះ គឺ​បាន​ធ្វើអោយ សាច់ដុំ​មុខ និង រូបរាង​នៃ​ក្រអូម​មាត់ គឺ​មាន​ការវិវត្តន៍ ប្រសើរ​ជាង​មុន​។ ជួរ​ថ្គាម​ត្រង់​ល្អ ដែលមាន​ទំនាក់ទំនង​ជាមួយ នឹង ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ គឺ​ថែមទាំង​អាច​ធ្វើអោយ​ពួកគេ មិនសូវ​មាន​ការ​ស្រ​ម៉ុក និង មានការ​ប្រឈម​ទាប​ទៅនឹង ស្ថានភាព​នៃ​ជំងឺ​នៃ​ការ​គេង​ដោយ​មិន​ដកដង្ហើម ដែល​វា​កើត​មាន​ដោយសារ ការ​មាន​ឧបសគ្គ​រាំងស្ទះ នៅក្នុង​ផ្លូវដង្ហើម ខណៈពេល​កំពុង​គេង​លក់ ហើយ​វា​ក៏​អាច​នឹង​រំខាន ដល់ ដំណាក់កាល នៃ​ការ​ដេកលក់ និង នាំយក​មក​នូវ​បញ្ហា​សុខភាព​ដទៃ​ទៀត​បាន​ផងដែរ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។