អំណោយដ៏ថ្លៃថ្លា របស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធិបណ្ឌិត ត្ររូវបានប្រគល់ជូន សាលាបឋមសិក្សា មិត្តភាព កម្ពុជា-ចិន ឃ្មួញ

ភ្នំពេញ៖ ម៉ាស៊ីនកុំព្យួទ័រលើតុ ចំនួន០២គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន០២គ្រឿង និងតុធ្វើការ ចំនួន០២ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត តាមរយៈ លោក ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ជួនសាលាបឋមសិក្សាមិត្តភាព កម្ពុជា-ចិន ឃ្មួញ ដែលស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦

លោក សេង តូ នាយកបឋមសិក្សាមិត្តភាពកម្ពុជា-ចិនឃ្មួញ បានលើកឡើងថា អំណោយរបស់សម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដែលគាត់បានទទួលនាពេលនេះពិតជាបានសម្រួលដល់តម្រូវរដ្ឋបាលសាលា ជាពិសេសសេចក្តីត្រូវការធ្វេី ឯកសារបង្រៀនរបស់លោកគ្រូអ្នកគ្រូ ព្រោះកន្លងទៅ សាលាពុំមានសម្ភារៈគ្រប់គ្រាន់សម្រាប់ការងាររដ្ឋបាលនៅឡើយទេ។
លោកនាយកសាលា បុគ្គលិកសិក្សា លោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ពិតជាមានសេចក្តីរីករាយណាស់ ដែលបានទទួលអំណោយជាសម្ភារៈការិយាល័យទាំងនេះ។

ជាចុងក្រោយ លោកនាយកសាលា តំណាងអោយបុគ្គលិកសិក្សា លោកគ្រូអ្នកគ្រូ សូមគោរពថ្លែងអំណរគុណ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចៅប្រុសចៅស្រី សូមមាន សុខភាពល្អ សុភមង្គល វិបុលសុខ គ្រប់ប្រការ និងមានសូមអោយជួប តែពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕