(ភាគទី១០) លោក កឹម សុខា ឆ្លៀតពេលប្រពន្ធ​​ ទៅបុណ្យសពបងប្អូន ណាត់ប្រពន្ធចុង ទៅ…

លោក កឹម សុខា ឆ្លៀតពេលប្រពន្ធទៅបុណ្យសពបងប្អូន ណាត់ប្រពន្ធចុង ទៅ...

រឿងអាស្រូវ កឹម សុខា វគ្គទី១០លោក កឹម សុខា ឆ្លៀតពេលប្រពន្ធទៅបុណ្យសពបងប្អូនណាត់ប្រពន្ធចុង ទៅរួមរ័ក្សនៅផ្ទះខ្លួន ដោយឱ្យបន្លំធ្វើជាស្រីម៉ាស្សាលោក កឹម សុខា ពិតជាហ៊ានខ្លាំងណាស់ ដោយទូរស័ព្ទហៅប្រពន្ធចុង ឈ្មោះយ៉េស (ម៉ាក់នីតា) ជាជនជាតិយួន ឱ្យមកផ្ទះរបស់ខ្លួន ដើម្បីរួមរ័ក្សគ្នា ខណៈប្រពន្ធដើម រវល់ទៅចូលរួមកាន់ទុក្ខបុណ្យសពបងប្អូន។ លោក កឹម សុខា បានបង្គាប់ឱ្យ ស្ត្រីជាប្រពន្ធចុង ឈ្មោះ យ៉េស បន្លំខ្លួនធ្វើជាស្រីម៉ាស្សា ហើយប្រាប់ទៀតថា ខ្លួននឹងកុហកប្រពន្ធថា ហៅអ្នកម៉ាស្សាមកផ្ទះ។ លោក កឹម សុខា បានឱ្យនាងជាប្រពន្ធចុងនោះមកឱ្យលឿន ព្រោះខ្លាចប្រពន្ធគាត់មកទាន់ ប៉ុន្តែស្រីជាប្រពន្ធចុងនោះមិនមក។ថ្ងៃនេះខ្ញុំសូមទម្លាយនូវអាថ៌កំបាំងដែលបានដឹងជាយូរមកហើយនោះ ដោយបង្ហោះនូវសម្រង់សម្តី និងសំឡេងដើម របស់លោក កឹម សុខា និយាយតាមទូរស័ព្ទណាត់ប្រពន្ធចុងលួចលាក់ឈ្មោះ (ម៉ាក់អានីតា ) ជនជាតិយួន ឱ្យមកផ្ទះខ្លួនដើម្បីរួមរ័ក្សដូចតទៅ៖ថ្ងៃទី27 ខែ 07 ឆ្នាំ 2011លោក កឹម សុខា-ស្រីកំណាន់ (ឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ)ស្រីកំណាន់៖ មានការអី? កឹម សុខា៖ ប្រយ័ត្ន ប្រហែសៗហ្នឹង ជួលផ្ទះនៅទៅ។ ស្រីកំណាន់៖ ចាំដាច់ខែសិន។កឹម សុខា៖ ហើយ អាពៅ មកអង្កាល់? ស្រីកំណាន់៖ មិនដឹងអង្កាល់ទេ រកឈ្នួលធ្វើស្រែមិនបានទេ (នៅខេត្តស្វាយរៀង) មានទឹកហើយអត់មានឈ្នួលទៀត ចាំមើលតេឱ្យវាទៅរកទៀតមើល ខ្លួនថាចាំមើល2-3 ថ្ងៃទៀតដាក់តម្លៃផ្ទះហ្នឹងមើល (សំដៅផ្ទះស្រីកំណាន់នៅបឹងកក់)។កឹម សុខា៖ ហ្នឹងហើយដាក់លក់ទៅ ឥឡូវខ្លួននៅញាំបាយម្នាក់ឯង យាយ (ប្រពន្ធកឹម សុខា) ទៅកាន់ទុក្ខបងគាត់ស្លាប់ ខ្លួនអត់កាន់ទុក្ខអីទេ ព្រោះគេអត់មានចែកកេរ្តិ៍ឱ្យខ្លួនផង។ ស្រីកំណាន់៖ ចាំបាច់គេចែក ចុះសាច់ទាំងដុំៗហ្នឹង។ កឹម សុខា៖ ខ្លួនឥឡូវស្រេកឃ្លានហើយ ខានតែប៉ុន្មានថ្ងៃស្រេកឃ្លាន ហើយឥឡូវចាំមើលដើររកផ្ទះទៀត ដាក់ផ្ទះហ្នឹងលក់ទៅ ឈប់នៅរញ៉េរញ៉ៃ។ស្រីកំណាន់៖ ចាំមើលថា 2-3 ថ្ងៃទៀតទៅដាក់លក់។កឹម សុខា៖ ដាក់មើលតើលក់បានប៉ុន្មាន ឥឡូវហ្អែងស្លៀកពាក់ខោអាវម៉ាស្សាមកធ្វើឱ្យខ្លួននៅផ្ទះបន្តិច។ស្រីកំណាន់៖ មិនដឹងទៅរកខោអាវឯណាទេ ក្រវាត់ចោលបាត់ហើយ។ កឹម សុខា៖ ពាក់អាវយឺតមកជិះម៉ូតូឌុបមក ហើយចាំខ្លួនប្រាប់យាយ (ប្រពន្ធ កឹម សុខា) ថាខ្លួនហៅអ្នកធ្វើសរសៃមកធ្វើនៅផ្ទះ។ស្រីកំណាន់៖ គេពន្លាត់ស្បែកអស់មិនបានទេ។ កឹម សុខា៖ មិនអីទេ។ ស្រីកំណាន់៖ ខ្ជិលណាស់ គេហែកខ្លួនស៊ីអស់។ (អាចស្រីកំណាន់នេះពីមុនជាស្រីម៉ាស្សា)។សូមស្តាប់សម្លេងឆ្លើយឆ្លងគ្នា រវាងលោក កឹម សុខា ជាមួយនិងប្រពន្ធចុងឈ្មោះ យ៉េស ហៅម៉ាក់អានីតា ដូចខាងក្រោម៖

Posted by រឿងពិត CNRP on Thursday, March 3, 2016