ចំណុច​ពិសេសៗ ដែល​អ្នក​គួរ​យល់ដឹង​ពី​ជំងឺមហារីក​លំពែង​

6 Videos

​ជំងឺមហារីក​លំពែង​ក៏​ជា​ជំងឺ​មួយ​ដែល​កំពុង​បង្ក​ជា​បញ្ហា​សុខភាព​ផងដែរ ហើយ​វា​ពិបាក​នឹង​តាមដាន​ដឹង ណាស់ ព្រោះថា​ជំងឺមហារីក​ប្រភេទ​នេះ កម្រ​នឹង​បានដឹង​ជាមុន​ណាស់ ហើយ​ពេល​បានដឹង​នោះ គឺ​វា​ជ្រុលពេល​ទៅហើយ ។ ​ជាទូទៅ​វា​មិនបាន​បង្ហាញ​អាកា​រៈ​អ្វី​គួ​ឱ្យ​កត់សម្គាល់​ណាស់ រហូតដល់​ដំណាក់កាល​ធ្ងន់​ធរ​ទើប​វា​លេច រោគសញ្ញា​ឱ្យដឹង ជាពិសេស​នៅពេល​ជំងឺមហារីក​នេះ​វា​ធ្វើការ​វិ​វ​ឌ្ឈ​ន៍ ។ ​ប៉ុន្តែ​អ្នក​អាច​កត់សម្គាល់​អាការរោគ​ខ្លះ​បាន បើ​អ្នក​សង្ស័យថា​អាចមាន​កើត​ជំងឺ​នេះ ៖
•​ ​ឈឺ​ចុក​ក្នុង​ពោះ​

M88

•​ ​ស្បែក​ឡើង​ពណ៌​លឿង​ខុសពី​ធម្មតា និង ភ្នែក​ក៏​ឡើង​ពណ៌​លឿង​
•​ ​បាត់បង់​ចំណង់​ពិសា​អាហារ​
•​ ​ស្រក​ទម្ងន់ និង ឆាប់​អស់កម្លាំង​
•​ ​ពិបាក​ក្នុង​ការរំលាយ​អាហារ​
•​ ​ក្រហាយ​ក្នុង​ពោះ​
•​ ​ចុក​ខ្នង​
•​ ​អាចមាន​ជំងឺ​ទឹកនោមផ្អែម​
•​ ​តប់ប្រមល់​ក្នុង​ចិត្ត​

ចំណុច​ពិសេសៗ ដែល​អ្នក​គួរ​យល់ដឹង​ពី​ជំងឺមហារីក​លំពែង​
​បើ​អ្នក​កើតមាន​បញ្ហា​នេះ អ្នក​គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់ ជាពិសេស​បើ​អ្នក​ស្រក​ទម្ងន់ ខុសពី​ធម្មតា និង មាន​អាការរោគ​មួយចំនួនទៀត ។ ជាទូទៅ​បច្ចុប្បន្ននេះ មិនទាន់មាន​វិធីសាស្ត្រ​អ្វី​ដ៏ មាន​ប្រសិទ្ធភាព​អាច​ព្យាបាល​ជំងឺ​នេះ​បាន​នៅឡើយ​ទេ ហើយ​អ្នកស្រាវជ្រាវ​កំពុង​សិក្សា​រិះរក​ថ្នាំ និង វិធី​ព្យាបាល ។ ជាទូទៅ​មាន​ស្លឹក​រុក្ខជាតិ​ម្យ៉ា​ង​មាន​ឈ្មោះថា នី​ម (neem) ដែលមាន​សារធាតុ​ពិសេស តាមបែប​ធម្មជាតិ ហើយ​ត្រូវបាន​គេ​ចម្រាញ់​យកមក​ព្យាបាល​ជំងឺមហារីក​លំពែង ៕ សុផល
ចំណុច​ពិសេសៗ ដែល​អ្នក​គួរ​យល់ដឹង​ពី​ជំងឺមហារីក​លំពែង​ ចំណុច​ពិសេសៗ ដែល​អ្នក​គួរ​យល់ដឹង​ពី​ជំងឺមហារីក​លំពែង​