សម្តេច​សខេង ៖ រថយន្ត​ធុន​ធំ​មាន​ចង្កូត​ស្តាំ នឹងត្រូវ​បានធ្វើ​ស្លាក​លេខ​ពិសេស ដាច់ដោយឡែក​មួយ​

ភ្នំពេញ: បន្ទាប់ពី​រាជរដ្ឋាភិបាល បានដាក់​ចេញ​វិធាន​ហាម ប្រាម​មិន​ឲ្យ​នាំ​រថយន្ត​ធុន​ធំ​មាន​ចង្កូត​ស្តាំ មិន​ឲ្យ​នាំ​ចូលមក នៅថ្ងៃនេះ សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី សខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដាក់ចេញ​នូវ​វិធាន​មួយ​ដែល​ស្នើ ឲ្យ​មន្ត្រី​ជំនាញ​ត្រូវ​រៀបចំ​ស្លាក​លេខ​ពិសេស​ដាច់ដោយឡែក មួយ​ដើម្បី​ប្តូ​រដាក់​បំពាក់​ងាយស្រួល​សំគាល់​បណ្តា​រថយន្ត ចង្កូត​ស្តាំ​ដែល​កំពុង​ចរាចរណ៍​ធ្វើ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។

​នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​កុម្ភៈ និង​លើក​ទិសដៅ​អនុវត្ត​បន្ត របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោគ នា​ព្រឹក​ថ្ងៃទី​៣ ខែមីនា នៅក្នុង​ទីស្តីការក្រសួង សម្តេច ក្រឡាហោម ស ខេង មានប្រសាសន៍ថា ការរៀបចំ​ឲ្យ ដាក់​ស្លាក​លេខ​ងាយស្រួល​សំគាល់​បណ្តា​រថយន្ត​ចង្កូត​ស្តាំ​នោះ គឺអាច​នឹងត្រូវ​រៀបចំ​ដាក់​លេខ​ស្វី​ត​ដោយឡែក មានកំណត់​ពណ៌​លឿង​ផ្សេង​ពី​គេ ពិសេស​ជាង​នេះ ការប្តូរ​លេខ​នៅ​គ្រប់​រថយន្ត​ចង្កូត​ស្តាំ​ទាំងនោះ អាច​នឹង ត្រូវបាន​មិន​យក​កំ​រ៉ៃ​សេវា​ពី​ការប្តូរ​ស្លាក​លេខ​។

​ក្នុង​កិច្ចប្រជុំ​នេះដែរ សម្តេច​ក្រឡាហោម ស ខេង បាន​ជំរុញ ឲ្យ​មន្ត្រី​ចាប់ពីពេលនេះ​ទៅ​គឺ​រឹតបន្តឹង​រាល់​រថយន្ត​ដែល​ដឹក ជញ្ជូន​មិន​ត្រឹមត្រូវ​តាម​ស្តង់​រថយន្ត ពិសេស​សម្រាប់​រថយន្ត ធន់​ធំ​មានការ​កែច្នៃ​ត​ទ្រុង ដឹក​សំ​ពឹង​សំពូ​ង ខូច​សណ្តាប់ធ្នាប់ សាធារណៈ ក៏ត្រូវ​រឹតបន្តឹង​ផងដែរ​។ ពាក់ព័ន្ធ​នឹង​ការ​រឹតបន្តឹង​នេះ អាជ្ញាធរ និង​នគរបាល​ចរាចរណ៍ ត្រូវ​ប្រកាស​ជូនដំណឹង​ប្រាប់​គេ​មុន​ឲ្យ​បាន​មុន​មួយ​សប្តាហ៍​។ តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ប្រចាំខែ​កុម្ភៈ បាន​បញ្ជាក់ថា ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៦​នេះ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​៣៦២​លើក ថយចុះ ១៤​លើក បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៥​។ ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ ក្នុង​រយៈពេល​២​ខែ​នេះ បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៧៩​នាក់​ស្នើ​គ្នា​នឹង​ឆ្នាំ​២០១៥ និង​មាន​អ្នករបួស​ចំនួន ៥៥៧​នាក់​ថយចុះ​៩៤​នាក់​។ ក្នុងចំណោម​គ្រោះ​អ្នក​ចរាចរណ៍​ដែល​បាន​កើតមាន​ក្នុង​រយៈពេល​ខែ​នេះ គឺ​ភាគច្រើន​កើតឡើង​ដោយសារ ៖ ការបើកបរ លើស​ល្បឿន​កំណត់ ៣៦% ស្រវឹង ១៦% មិន​ប្រកាន់​ស្តាំ ១៣% កត្តា​បត់​១១% មិន​គោរព​សិទ្ធ​អាទិភាព ១០% ក្រៅពីនេះ គឺ​កើត​ដោយសារ កត្តា វ៉ា​ជែង កត្តា​យានយន្ត​។ សម្រាប់​ខេត្ត​ដែល​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ​គឺ​បន្ទាយមានជ័យ រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ៕