សំបុត្រ​ចូល​ទស្សនា​អង្គរ​៖ ក្រសួង​ស្ថាប័ន​ជា​ម្ចាស់ផ្ទះ​ត្រូវ​ទិញ​សំបុត្រ​ជំនួស​ភ្ញៀវ​

​សៀមរាប​៖ កន្លងមក ភ្ញៀវទេសចរ​បរទេស ឫ​គណៈប្រតិភូ ចូលរួម​កិច្ចប្រជុំ​ផ្សេងៗ​នៅក្នុង​ខេត្តសៀមរាប តែងមាន​ការស្នើសុំ​ពី​ក្រសួង ឫ​ស្ថាប័ន​ដែល​ទទួលបន្ទុក ដើម្បី​បាន​សិទ្ធិ​ចូល​ទស្សនា​អង្គរ ដោយ​ឥតគិតថ្លៃ​។ យ៉ាងណាមិញ បញ្ហា​នេះ​បានធ្វើ​ឲ្យ​មាន​ភាពមិនច្បាស់លាស់​ពី​ការគ្រប់គ្រង​ចំណូល ក៏ដូចជា​តួលេខ​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ​។

​តាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន លោក​ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ការត្រួតពិនិត្យ ការចូល​ទស្សនា​តំបន់​អង្គរ របស់​ភ្ញៀវទេសចរ​។ ក្នុងន័យ​ដូចគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏បាន​លើក​ចំណុច​មួយចំនួន ដែល​ធ្វើ​ឲ្យ​ការកត់ត្រា​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​អង្គរ មិន​ប្រាកដ ក្នុងនោះ​មានការ​មិន​គិត​សំបុត្រ​របស់​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​មួយចំនួន​ជាដើម​។ លោក អូន ព័ន្ធមុនីរ័ត្ន ស្នើ​ឲ្យ​ក្រសួង​ស្ថាប័ន ដែលជា​អ្នករៀបចំ ត្រូវ​ទិញ​សំបុត្រ​ជំនួស​ភ្ញៀវ ដែល​បម្រុង​យកទៅ​ទស្សនា​អង្គរវត្ត​។

​ទាក់ទង​នឹង​បញ្ហា​នេះដែរ លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ មិនត្រូវ​ឃុ​ប​ឃិន​គ្នា ដែល​នាំ​ឲ្យ​បាត់បង់​ចំណូល​ចូល​រដ្ឋ​នោះទេ​។ យ៉ាងណា តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី ការមិន​យក​ថ្លៃ​សំបុត្រ គឺ​សម្រាប់​អ្នកសិក្សា​ស្រាវជ្រាវ និង​ធ្វើការ​ជាប្រចាំ​នៅ​សៀមរាប​តែប៉ុណ្ណោះ​។​

​សូម​ស្តាប់​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​លើកឡើង​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមប្រឹក្សាភិបាល​គ្រឹះស្ថាន​អង្គរ កាលពី​ថ្ងៃទី​១ មីនា ឆ្នាំ​២០១៦ ដូចតទៅ​

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​