Q&A: មាន​វិធី​ណា​ដើម្បី​បដិសេធ​ការស្នើសុំ​រួមភេទ​របស់​គូស្នេហ៍ ?

6 Videos

​សំណួរ ៖ នាង​ខ្ញុំ​មាន​សំណួរ​មួយ​ចង់​ជម្រាប​សួរថា​តើ​មាន​វិធី​ណា​ដើម្បី​បដិសេធ​តម្រូវការផ្លូវភេទ​របស់​គូស្នេហ៍ ? ព្រោះ​ពេលដែល​នាង​ខ្ញុំ​មិន​ស្រួលខ្លួន ហត់នឿយ គាត់​ច្រើនតែ​មកសុំ​រួមដំណេក​ជាមួយ​នាង​ខ្ញុំ ទោះជា​នាង​ខ្ញុំ​បដិសេធយ៉ាងណា​ក៏​គាត់​នៅតែ​ព្យាយាម​រំអុក​អង្វរ​ទាល់តែ​នាង​ខ្ញុំ​ព្រមដោយ​មិនដែល​បាន​បដិសេធ​សំណើ​របស់គាត់​បាន​ម្តងណា​ឡើយ ។​

ចម្លើយ ៖ ករណី​ដែល​អ្នកមាន​អារម្មណ៍​នឿយហត់ មិន​ស្រួលខ្លួន ឬ មិន​សប្បាយចិត្ត​អ្នក​គួរតែលើក​ហេតុផល​ប្រាប់​ទៅ​គេ​ម្តង​បន្តិចៗ ដោយ​អាច​ចាប់ផ្តើម​បបួល​គេ​ជជែក​គ្នា​រឿង​ទូទៅហើយ​បក​ត្រឡប់មក​រឿង​សុខភាព​របស់​ខ្លួនឯង​ដែល​កំពុងតែ​កើត​នៅពេលនេះដើម្បី​ឱ្យគេ​ទទួលស្គាល់​អំពី​ភាពមិន​ស្រួល ឬ ភាពមិន​អំណោយផល​សម្រាប់​សិច​ថ្ងៃ​ហ្នឹងព្រោះ​អី​គូស្នេហ៍​ដែល​ស្រឡាញ់គ្នាមែន​តែងតែ​យល់ចិត្ត​គ្នា​ទៅវិញទៅមក​សម្តែងឱ្យគេ​បានដឹងថា នៅពេល​អ្នក​មិន​ស្រួលខ្លួនមិន​សប្បាយចិត្ត មិនមាន​អារម្មណ៍​ចង់​បែបនេះ បើទោះជា​ព្រម​រួមភេទ​ជាមួយ​ក៏​មិន​ទទួលបាន​សេចក្តីសុខ​ស្រួល​ដែរ ហើយ​ភាគី​បុរស​គប្បី​ជ្រាប​ដែរ​ថា​សិច​គឺ​បង្កើតឡើង​ដោយ​ដៃគូ​ពីរ​នាក់​ដើម្បី​ស្វែងរកសេចក្តីសុខ​ស្រួល ។ ចុះបើ​សេចក្តីសុខ​ស្រួល​មានតែ​ភាគី​ម្ខាង តើ​យុត្តិធម៌​ដែរ​ឬ​អត់​សម្រាប់​ភាគី​ម្ខាង​ទៀត​ដែល​ខ្លួន​ស្រឡាញ​ដែរនោះ ៕​

M88