ក្រសួង​នៅតែ​បន្ត​យកចិត្តទុកដាក់​ប្រមូល​កុមារ​ចូលរៀន​ឲ្យ​បាន​គ្រប់ៗ​គ្នា ជាពិសេស​តំបន់​ដាច់ស្រយាល តំបន់​ជួប​ការលំបាក​

ភ្នំពេញ: នា​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៦ មាន​ប្រារព្ធ​ពិធី​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​សាលា​កុមារ​មេត្រី និង​ការងារ​សហគមន៍​ចូលរួម​អភិវឌ្ឍ​វិស័យ​អប់រំ​ដំណាច់ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​វត្តមាន​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី​តំណាង​អង្គភាព​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការអនុវត្ត​ការងារ​អប់រំ​រយៈពេល​មួយឆ្នាំ​កន្លងទៅ សម្រេចបាន​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៤-២០១៨ និង​បន្ត​ជំរុញ​អនុវត្ត​ផែនការ​ជាតិ ការអប់រំ​សម្រាប់​ទាំងអស់គ្នា សំដៅ​ធានា​ឲ្យ​បាន​នូវ​សមធម៌​ក្នុងការ​ទទួលបាន​សេវា​អប់រំ និង​ការលើកកម្ពស់​គុណភាព ប្រសិទ្ធភាព នៃ​ការអប់រំ​គ្រប់​កម្រិត​ថ្នាក់ ព្រមទាំង​អភិវឌ្ឍ​ស្ថាប័ន និង​សមត្ថភាព​មន្ត្រី​អប់រំ ពិសេស​នៅ​កម្រិត​ថ្នាក់ក្រោម​ជាតិ​រហូត​សម្រេច​បានជា​លទ្ធផល​ដ៏​ធំធេង​គួរ​ជាទី​មោទនៈ​។​

​លោក បាន​បន្តថា ក្នុង​ឆ្នាំ​២០១៦​នេះ ក្រសួង​នៅតែ​បន្ត​យកចិត្តទុកដាក់​ប្រមូល​កុមារ​ចូលរៀន​ឲ្យ​បាន​គ្រប់ៗ​គ្នា ជាពិសេស​តំបន់​ដាច់ស្រយាល តំបន់​ជួប​ការលំបាក​ជាដើម ហើយ​ក្រសួង​បានកំណត់​អាទិភាព​ចំពោះមុខ​ចំនួន ១៥ ក្នុង​កំណែទម្រង់​ការងារ​អប់រំ យុវជន និង​កីឡា​រួមមាន​៖ ១) កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ២) ការពង្រាយ​គ្រូបង្រៀន ៣) កំណែទម្រង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​គ្រូបង្រៀន ៤) ការលើកកម្ពស់​គុណ​វ​ឌ្ឍិ​គ្រូបង្រៀន ៥) ការងារ​អធិការកិច្ច ៦) ការវាយតម្លៃ​លទ្ធផល​ការសិក្សា ៧) កំណែទម្រង់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា ៨) កំណែទម្រង់​កម្មវិធីសិក្សា និង​សៀវភៅ​សិក្សា​គោល ៩) ការសាងសង់​អគារសិក្សា និង​ជួសជុល​កែលម្អ ១០) ការវាយតម្លៃ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ១១) ការលើកកម្ពស់​វិស័យ​កីឡា ១២) ការអនុវត្ត​ផែនការ​សកម្មភាព​គោលនយោបាយ​យុវជន ១៣) ការអប់រំ​បច្ចេកទេស ១៤) ការបង្កើត​សាលារៀន​ជំនាន់​ថ្មី និង​១៥) ការរៀបចំ​គន្លង​អាជីព និង​ការបណ្ដុះបណ្តាល​នាយក​សាលារៀន​។