បណ្តា​បក្ស​ថ្មី​ចំនួន​១០ មានតែ​៣​បក្ស​ប៉ុណ្ណោះ ដែល​ក្រសួងមហាផ្ទៃ ចុះបញ្ជី​ជា​ផ្លូវការ​

​ចាប់ពី​ខែ មិថុនា ឆ្នាំ​២០១៥ មកដល់​បច្ចុប្បន្ន គណបក្សនយោបាយ​ថ្មី​ចំនួន ១០  ត្រូវបាន​បង្កើតឡើង​។ ប៉ុន្តែ​ក្នុ​ចំណោម​បក្ស​ថ្មី​ទាំងនោះ មាន​បក្ស​តែ​៣​ប៉ុណ្ណោះ ដែល​ត្រូវបាន​ក្រសួងមហាផ្ទៃ ចុះ​ក្នុង​បញ្ជី​គណបក្សនយោបាយ ជា​ផ្លូវការ​។​

​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៥​មក អ្នកនយោបាយ​ក្រៅ​រដ្ឋសភា ចំនួន​១០​នាក់ បានដាក់​លិខិត​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​បង្កើត​គណបក្ស​។ គណបក្ស​ថ្មី​ទាំង​១០​នោះ​គឺ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ​, គណបក្ស​អំណាច​ខ្មែរ របស់លោក សួន សេរី​រដ្ឋា​, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន របស់លោក​យ៉េ​ង វីរៈ​, គណបក្ស​ខ្មែរ​សាមគ្គី របស់លោក​ស្រី ឡាក់ សុភាព​, គណបក្ស​កម្ពុជា​សេរីភាព របស់លោក ជា ចំរើន​, គណបក្ស​យុត្តិធម៌​ជាតិខ្មែរ របស់លោក ហ៊ាង រិទ្ធី​, គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា របស់លោក ផ្លាំ​ង ស៊ីន​, គណបក្ស​យុវជន​កម្ពុជា របស់លោក ពេជ្រ ស្រស់​, គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ របស់លោក ញ៉ែម វណ្ណ​ថន និង​គណបក្ស​រួបរួម​ជាតិ របស់លោក ញឹក ប៊ុនឆៃ​។​

​បណ្តា​គណបក្ស​ថ្មី​ខាងលើ មាន​គណបក្ស​តែ​៣​ប៉ុណ្ណោះ ដែល​ក្រសួងមហាផ្ទៃ​បាន​ចុះ​ក្នុង​បញ្ជី​គណបក្សនយោបាយ ជា​ផ្លូវការ ។ គណបក្ស​ដែល​បាន​ចុះបញ្ជី​នោះ​គឺ គណបក្ស​អំណាច​ខ្មែរ ចុះ​នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៥, គណបក្ស​យុវជន​កម្ពុជា ចុះ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ចុះ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ។

​ចំណែកឯ​គណបក្ស​ទាំង​៧​ទៀត នៅ​មិនទាន់​ចុះ​ក្នុង​បញ្ជី​គណបក្សនយោបាយ​នៅឡើយ​ទេ ដោយ​បក្ស​ខ្លះ​កំពង់តែ​ឃ្មាតខ្មី​ក្នុងការ​ស្វែងរក​ស្នា​មេដៃ​ឲ្យ​គ្រាប់​ចំនួន​៤០០០​នាក់ យកទៅ​ដាក់ជូន​ក្រសួងមហាផ្ទៃ ដើម្បី​ក្លាយជា​គណបក្ស​ស្របច្បាប់​។ តែ​បក្ស​ខ្លះទៀត ក៏​ស្ងប់ស្ងាត់​ទៅវិញ ដោយ​គ្មាន​សកម្មភាព​អ្វី​ឡើយ ក្រោយពី​បានដាក់​លិខិត​សុំ​បង្កើត​គណបក្ស​នៅ​ក្រសួងមហាផ្ទៃ​រួចមក​។​

​សូមបញ្ជាក់ថា មាត្រា​២០ ជំ​ពួក​ទី​៥ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​កំណត់ថា ដើម្បី​ទទួល​សុពល​ភាពជា​គណបក្សនយោបាយ​ស្របច្បាប់ គ្រប់​គណបក្ស​ត្រូវ​ប្រមូល​ស្នា​មេដៃ​ពី​អ្នកគាំទ្រ​ឲ្យ​គ្រប់​ចំនួន​៤០០០​នាក់ ហើយ​ដាក់​ជួន​ក្រសួងមហាផ្ទៃ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​