​វិធី​​កំណត់​ឲ្យ​ចម្រៀង​​លើ​ iPhone ​ឈប់​ចាក់​​ដោយ​ខ្លួន​ឯង

អ្នក​ប្រើ​ប្រាស់​ iPhone មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​ទេ​ថា​​លើ​ទូរសព្ទ​នេះ​មាន​មុខងារ​មួយ​ដែល​អាច​កំណត់​ចម្រៀង​ឲ្យ​ឈប់​ចាក់​ដោយ​ខ្លួន​ឯង​បាន។ ចង់​ដឹង​ពី​របៀប​កំណត់​​តាម​ដាន​ដូច​​ខាង​ក្រោម៖

 

​វិធី​​កំណត់​ឲ្យ​ចម្រៀង​​លើ​ iPhone ​ឈប់​ចាក់​​ដោយ​ខ្លួន​ឯង

 

១. ចូល​ទៅ​កាន់​កម្មវិធី​នាឡិកា​ (Clock) រួច​ជ្រើស​យក​ Tab ដែល​មាន​ឈ្មោះ​ថា​ Timer ។

 

​វិធី​​កំណត់​ឲ្យ​ចម្រៀង​​លើ​ iPhone ​ឈប់​ចាក់​​ដោយ​ខ្លួន​ឯង

 

២. បន្ទាប់​មក​ទៀត​ចុច​លើ​ពាក្យ​ថា​ “When Timer Ends”។ បន្ទាប់​មក​ទៀត​អូស​ចុះ​ទៅ​ក្រោម​បង្អស់​ដើម្បី​ស្វែង​រក​ពាក្យ​ “Stop Playing” រួច​ហើយ​ចុច​លើ​ពាក្យ​ “Set” ដែល​នៅ​ខាង​លើ​ ខាង​ស្ដាំ។

 

​វិធី​​កំណត់​ឲ្យ​ចម្រៀង​​លើ​ iPhone ​ឈប់​ចាក់​​ដោយ​ខ្លួន​ឯង

 

៣. ពេល​ដែល​រួច​រាល់​ហើយ​ធ្វើ​ការ​កំណត់​រយៈ​ពេល​ដែល​អ្នក​ចង់​ឲ្យ​ចម្រៀង​កំពុង​ចាក់​បញ្ឈប់​ដោយ​ខ្លួន​ឯង​ ដូច​ជា​​ ៣០​នាទី ឬ​១ម៉ោង បន្ទាប់​មក​ចុច​ “Start” នោះ​ជា​ការ​រួច​រាល់៕​​

 

​វិធី​​កំណត់​ឲ្យ​ចម្រៀង​​លើ​ iPhone ​ឈប់​ចាក់​​ដោយ​ខ្លួន​ឯង
ចុច​អាន៖ ដំណោះ​ស្រាយ​​ល្អ​បំផុត​សម្រាប់​ iPhone ដែល​ខូចទាំង​​ប៊ូតុង​ Home និង Power

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ iDownloadBlog​​​

​​​