គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី៣មីនា កើតឡើង១៣លើក ស្លាប់៨នាក់

ភ្នំពេញ៖ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១៣លើក ក្នុងនោះយប់ ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ (ស្រី ១នាក់) រងរបួសធ្ងន់ ១៥នាក់ (ស្រី ៧នាក់) និងរបួសស្រាល ១៦នាក់ (ប្រុស) ។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង ១៣លើកនេះ បណ្តាលឲ្យខូចខាត យានយន្ត សរុប ចំនួន ១៧គ្រឿង រួមមាន ម៉ូតូចំនួន ១០គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង រថយន្តធុនធំ ចំនួន ៣គ្រឿង , យានផ្សេងៗ ២គ្រឿង និងអ្នកថ្មើរជើង ២នាក់ ។

មូលហេតុ ដែលបណ្តាលឲ្យ កើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥៦លើក (ស្លាប់ ៤នាក់), មិនគោរពសិទ្ធិ ១លើក (ស្លាប់ ១នាក់), បត់គ្រោះថ្នាក់ ៣លើក (ស្លាប់ ២នាក់), ស្រវឹង ២លើក, ងងុយដេក ១លើក (ស្លាប់១នាក់) ។ ក្នុងនោះអ្នកមិនពាក់ មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ ចរាចរណ៍ ៧នាក់ (យប់ ៣នាក់) ។ គ្រោះថ្នាក់ លើដងផ្លូវរួមមាន ផ្លូវជាតិ ចំនួន ៥លើក និងផ្លូវខេត្ត/ក្រុង ចំនួន ៧លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តធុនតូច ៦លើក និងអ្នកថ្មើរជើង ១លើក ។

ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ខេត្តព្រះសីហនុ ៣លើក ស្លាប់ ១នាក់ របួស៣នាក់, ឧត្តរមានជ័យ ១លើក ស្លាប់ ១នាក់ របួស១៨នាក់, ខេត្តតាកែវ ១លើក ស្លាប់ ១នាក់ របួស១នាក់ ភ្នំពេញ ១លើក ស្លាប់១នាក់, ខេត្តកណ្តាល ១លើក ស្លាប់ ១នាក់ របួស១នាក់ កំពង់ចាម ១លើក ស្លាប់១នាក់, កំពត ១លើក ស្លាប់១នាក់ និងខេត្តមណ្ឌលគិរី ១លើក ស្លាប់ ១នាក់ ។

កាលពីថ្ងៃទី៣ ខែមីនា លទ្ធិផលត្រួតពិនិត្យ អនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែល ល្មើសសរុប ទូទាំងប្រទេសមាន ចំនួន ៩.៥៥៤គ្រឿង ក្នុងនោះបាន ធ្វើការអប់រំចំនួន ៤.៨១៦គ្រឿង ពិន័យសរុប ៤.៧៣៨គ្រឿង និងអប់រំអ្នក មិនពាក់មួកសុវត្ថិភាព ១.៩២៧នាក់ ៕

គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី៣មីនា កើតឡើង១៣លើក ស្លាប់៨នាក់