ហេតុផល ​៥ យ៉ាង ​ធ្វើឲ្យ​នាងបដិសេធ​មិនរួម​ភេទ​ជាមួយអ្នក

នៅពេល​ដៃគូ​របស់​អ្នក​បាន​និយាយ​ថា ​"មិនមែន​យប់នេះទេ” ​ជាញឹក​ញាប់​ផងដែរ ​សូម្បី​បន្ទាប់ពី​អ្នកបាន​ឆ្លងកាត់​ការ​លួងលោម, ​ការថែរក្សា, ​និងមាន​ចំណង​មិត្តភាព​ជាមួយ​នាងក៏​ដោយ។ ​វាអាច​ជាការ​លំបាក​មិនមែន​ជាអារម្មណ៍​បដិសេធ​ដោយ​សកម្មភាព​របស់​នាង, ​ប៉ុន្តែ​មិនមែន​មានន័យថា​នាង​ឈប់​ស្រឡាញ់​អ្នក​ទាំងស្រុង​នោះទេ។ ​ដូច្នេះហើយ, ​យើងសូម​បង្ហាញនូវ​ហេតុផល​មួយចំនួន​បញ្ជាក់ថា ​ហេុតអ្វី​បានជា​នាង​មិន​អារម្មណ៍​ចង់រួមភេទ​ជាមួយអ្នក ​និង​អ្វីដែល​នាងអាច​ធ្វើបាន​អំពីវា។

 

ហេតុផល ​៥ យ៉ាង ​ធ្វើឲ្យ​នាងបដិសេធ​មិនរួម​ភេទ​ជាមួយអ្នក
១. រាងកាយរបស់នាងគួរឲ្យខ្មាស់
ដៃគូរបស់អ្នកអាចនឹងត្រូវបានខកចិត្តជាមួយនឹងបទពិសោធន៍ ​ឬសកម្មភាព​មួយ​ចំនួន​របស់អ្នក។​ ឧទាហរណ៍ៈ ​ប្រសិន​បើរាង​កាយ​របស់​នាង​ឡើង​ទម្ងន់ ​អ្នកអាច​មានការ​រិះគន់​ឬចម្អន់​ឲ្យនាង,​ ធ្វើឲ្យ​នាង​ទទួល​អារម្មណ៍ថា ​រាងកាយ​របស់​នាង​មិនមាន​ភាព​ទាក់ទាញ​សម្រាប់អ្នក។ ​សូមប្រាកដថា ​អ្នកមិន​ធ្វើឲ្យរាង​កាយ​របស់អ្នក ​មាន​ចំណុច​ណាមួយ​ដែល​គួរឲ្យ​ខ្មាស់ដៃ​គូរបស់​អ្នកឡើយ។ ​អ្នកត្រូវ​ធ្វើឲ្យ​អារម្មណ៍​របស់នាង​ពោពេញ​ដោយការ​ស្រឡាញ់, ​ចូលចិត្ត​ និងសប្បាយ​រីករាយ​ជាមួយ​នាង​ជារៀង​រហូត។ ​អ្នកត្រូវ​ធ្វើឲ្យ​រូបរាង​កាយ​របស់អ្នក​មានឥទ្ធិពល​ទៅលើ​ជីវិត​ផ្លូវភេទ​របស់អ្នក។

២. នាងមានការរំខានខាងផ្លូវចិត្ត
ពេលខ្លះជីវិតអាចប្រឈមជាមួយបញ្ហានិងភាពតានតឹង ​ជាហេតុ​ធ្វើឲ្យ​ចំណង់​អារម្មណ៍​រួមភេទ​របស់នង​ថយចុះ ​ឬគ្មាន​អារម្មណ៍​ចង់​រួមភេទ​តែម្ដង។ ​ប្រសិន​បើនាង​ត្រូវបាន​មានការ​រំខានខាង​ផ្លូវចិត្តនោះ,​ មិនមាន​ការជម្រុញ​ណាអាច​ឲ្យនាង​ចង់រួមភេទ​បានទេ។ ​ដូច្នេះ​ធានាថា​ អ្នក​ប្រាកដជា​បាន​និយាយ​ជាមួយនាង, ​ដើម្បីចែក​រំលែក​បញ្ហា​របស់នាង, ​លួងលោម​នាង ​ហើយ​ព្យាយាម​លើកទឹក​ចិត្តនាង​ឡើងវិញ។ ​អ្នក​អាច​គ្រប់គ្រង​អារម្មណ៍​របស់អ្នក​ឲ្យបាន​ល្អប្រសើរ​ជាមួយ​នឹង​វិធីសាស្ត្រ​សាមញ្ញ​នេះ។

៣. ខ្វះភាពស្និទ្ធស្នាលផ្នែកផ្លូវចិត្ត
សម្រាប់មនុស្សជាច្រើន, ការតភ្ជាបទំនាក់ទំនង និងភាព​ស្និទ្ធស្នាល​ផ្លូវអារម្មណ៍​បាន​ក្លាយ​ទៅជា​រឿង​ចាំបាច់​សម្រាប់​អ្នកទាំងពីរ​ដើម្បី​ឲ្យកើត​មាន​អារម្មណ៍​ទៅលើគ្នា។ ​នៅពេល​អ្នកនៅ​ឆ្ងាយ​ពីគ្នា​ ហើយ​ចាក​ចេញ​ពីគ្នា​ឬការវាយ​តប់គ្នា ​ស្ថានភាព​ទាំងនេះ ​ផ្លូវអារម្មណ៍​មិន​អាច​តភ្ជាប់​ជាមួយគ្នា​បានល្អ​នោះទេ។ ​តែកុំឲ្យ​ដៃគូ​របស់អ្នក​មាន​អារម្មណ៍ថា ​អ្នកមិន​មាន​ពេលវា​សម្រាប់​និយាយ​ជាមួយ​នាង ​តែបែរ​មាន​ពេល​ដើម្បី​រួមភេទ​ជាមួយ​នាង​ទៅវិញ។

៤. នាងមិនចង់មានការរួមភេទចុងក្រោយនេះ
ជីវិតផ្លូវភេទរបស់អ្នកអាចទទួលរងផលប៉ះពាល់ ប្រសិនបើទំនាក់ទំនងរបស់អ្នក​គឺត្រូវបាន​ឆ្លងកាត់​ការលំបាក​ឬបង្កើត​ឲ្យមាន​ភាព​អាក់​អន់ចិត្ត។ ​នេះជា​លទ្ធផល​នៃការ​រួមភេទ​ទាំងអស់​ដែល​ដៃគូ​របស់អ្នក​អាចមាន​អារម្មណ៍ថា ​ខ្វះក្ដីស្រឡាញ់​មិនចង់មាន​ទំនាក់​ទំនង​ជាមួយអ្នក​ទៀត​ឡើយ។ ​ប្រសិន​បើអ្នកចង់​ទទួល​បាននូវ​ភាព​ស្និទ្ធស្នាល​ផ្អែមល្ហែម​ត្រឡប់​មកវិញ​ក្នុង​ជីវិត​របស់អ្នក​, អ្នកត្រូវ​តែផ្ដល់​ក្ដីស្រឡាញ់ ​និងភាព​ស្និទ្ធស្នាល​យ៉ាង​កក់ក្ដៅ​ជាមួយ​នាងឲ្យ​បាន​ច្រើន​ទើបជាការ​ប្រសើរ។

៥. មានបុរសផ្សេងកំពុងតែតាមលួងលោមនាង
សេចក្ដីស្រឡាញ់អាចទៅជាក្រៀមក្រំជាមួយនឹងពេលវេលា, ​ហើយ​ដៃគូ​របស់អ្នក​អាចនឹង​ចាក់ចេញ​ពីទំនាក់​ទំនង​ស្នេហា​ជាមួយអ្នក ​និងទៅ​សម្លឹង​មើលការ​លួងលោម​របស់​បុរសផ្សេង។​ ប្រសិន​បើដៃគូ​របស់អ្នក​មិនមាន​អារម្មណ៍​ពុះកញ្ជ្រោល ​និងស្រើប​ស្រាល​ជាមួយ​អ្នកទេ, ​ទាំងនេះ​អាច​បញ្ជាក់​បានថា ​នាង​ប្រហែល​ជាលែង​មានភាព​ស្មោះត្រង់ ​និងត្រូវការ​អ្នក​ទៀតហើយ។ ​នាងអាច​មិនចង់​រួមភេទ​ជាមួយអ្នក ​ប្រសិន​បើនាង​កំពុងតែ​ទាក់ទង​ជាមួយ​បុរសណា​ម្នាក់​ផ្សេង​ទៀត៕

ដោយ៖ Brugn
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!