Hyundai Ioniq គូ​ប្រជែង​ដ៏​​សំខាន់​របស់ Toyota Prius

ក្នុង​យុគសម័យ​នេះ ​ក្រុមហ៊ុន​ផលិត​រថយន្ត​នានា​កំពុង​ប្រកួត​ប្រជែង​គ្នា​ក្នុង​ការ​ផលិត​រថយន្ត​ដែល​ដំណើរ​ការ​ដោយ ​ប្រព័ន្ធ​អគ្គិសនី​។​ ក្នុង​នោះ​រថយន្ត​ពាក់​កណ្ដាល​អគ្គិសនី​ (Hybrid) Toyota Prius ត្រូវ​បាន​គេ​មើល​ឃើញ​បាន​ទទួល​ការ​គាំ​ទ្រ​ពី​សំណាក់​អតិថិជន​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភព​លោក​។​
 
Hyundai Ioniq គូ​ប្រជែង​ដ៏​​សំខាន់​របស់ Toyota Prius
 
ដូច​នេះ​ហើយ​បាន​ជា​ក្រុមហ៊ុន​ Hyundai បាន​ប្រកាស​ពី​វត្តមាន​របស់​រថយន្ត​ពាក់​កណ្ដាល​អគ្គិសនី​ (Hybrid) របស់​ពួក​គេ​នៅ​ក្នុង​ព្រឹត្តិការណ៍​តាំង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ក្នុង​ប្រទេស​ស្វីស​កាល​ពី​ពេល​ថ្មីៗនេះ​។​ ដែល​រថយន្ត​នោះ​មាន​ម៉ូដែល​ Hyundai Ioniq​។ សម្រាប់​ Ioniq ក្រុមហ៊ុន​ Hyundai បាន​ប្រកាស​ថា​វា​មាន​សមត្ថភាព​ខ្ពស់​ជាង​ Toyota Prius ជា​ច្រើន​ចំណុច​។​ ដោយ​រថយន្ត​នេះ​មាន​បី​ម៉ូដែល​​គឺ​ប្រភេទ​​ hybrid (ពាក់​កណ្ដាល​សាំង និង​អគ្គិសនី​)​, plug-in hybrid (ពាក់​កណ្ដាល​សាំង និង​អគ្គិសនី​ ហើយ​អាច​បញ្ចូល​អគ្គិសនី), and full electric (ដំណើរ​ការ​ទាំង​ស្រុង​ដោយ​អគ្គិសនី​)​ ។
 
Hyundai Ioniq គូ​ប្រជែង​ដ៏​​សំខាន់​របស់ Toyota Prius
 
ក្នុង​នោះ​សម្រាប់​ម៉ូដែល​ ​plug-in hybrid​ វា​មាន​បំពាក់​នូវ​អាគុយ​សម្រាប់​ផ្ទុក​អគ្គិសនី​កម្រិត​ ៨,៩kWh។ ដោយ​ពេល​បើក​បរ​ក្រោម​ ៥០គីឡូម៉ែត្រ​ រថយន្ត​នឹង​ស៊ី​តែ​ថាមពល​អគ្គិសនី​ លុះ​លើស​ពី​ ៥០គីឡូម៉ែត្រ​វា​នឹង​ផ្លាស់​ប្ដូរ​ទៅ​ប្រើ​ថាមពល​ម៉ាស៊ីន​សាំង​វិញ​។​ ចំណែក​ឯ​ម៉ូដែល​ all-electric  Hyundai Ioniq មាន​បំពាក់​នូវ​​អាគុយ​សម្រាប់​ផ្ទុក​អគ្គិសនី​ប្រភេទ​ ​lithium-ion​ ​កម្រិត​ ​២៨kWh ​​ដែល​វា​អនុញ្ញាត​ឲ្យ​អ្នក​បើក​បរ​បាន​ក្នុង​រយៈ​ចម្ងាយ​ ​២៥០គីឡូម៉ែត្រ​សម្រាប់​ពេល​មាន​ថាមពល​ពេញ​។​
 
Hyundai Ioniq គូ​ប្រជែង​ដ៏​​សំខាន់​របស់ Toyota Prius
ដោយ​ឡែក​ Hyundai Ioniq​ អាច​នឹង​វត្តមាន​លើ​ទីផ្សារ​អាស៊ី​នា​ត្រីមាស​ទី​៣​ ​ក្នុង​ឆ្នាំ​២០១៦​ ​ឬ​អាច​ក្នុង​ត្រីមាស​ទី១​ ​ក្នុងឆ្នាំ២០១៧​ ​​ជា​មួយ​តម្លៃ​ចាប់​ផ្ដើម​ពី​ ​៣៨០០០ដុល្លារ​ ​ឡើង​ទៅ​៕
 
Hyundai Ioniq គូ​ប្រជែង​ដ៏​​សំខាន់​របស់ Toyota Prius Hyundai Ioniq គូ​ប្រជែង​ដ៏​​សំខាន់​របស់ Toyota Prius Hyundai Ioniq គូ​ប្រជែង​ដ៏​​សំខាន់​របស់ Toyota Prius
 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ verge