បង្ក្រាបបទល្មើស គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១២ នៅថ្ងៃទី៣ មីនាម្សិលមិញ

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ កម្លាំងសមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើស គ្រឿងញៀនបានចំនួន ៨ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ១២នាក់ នៅក្នុង ៥ទីតាំងផ្សេងគ្នា។

យោងតាមរបាយការណ៍ របស់អគ្គស្នងការ ដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមីនា កម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៨ករណី ឃាត់ មនុស្ស ១២នាក់ (ស្រី២នាក់) មុខសញ្ញាជួញដូរ ១១នាក់ មុខសញ្ញាប្រើប្រាស់ ១នាក់ រឹបអូសវត្ថុតាងមាន គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ស្មើនឹង ២,៤៨ក្រាម និង២២កញ្ចប់តូច។

ទីតាំងដែលបង្ក្រាបបានរួមមាន ទី១. ខេត្តព្រះសីហនុ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ស្រី) រឹបអូសវត្ថុតាង មេតំហ្វេតាមីន (ice) ស្មើនឹង ២,២៤ក្រាម, ទី២. ស្វាយរៀង បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ស្រី) មេតំហ្វេតាមីន (ice) ស្មើនឹង ២កញ្ចប់តូច, ទី៣. មណ្ឌលគីរី បង្រា្កប ១ករណី ឃាត់ខ្លួន ៥នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ស្មើនឹង ១០កញ្ចប់តូច ទី៤. កំពង់ស្ពឺ បង្រា្កប ២ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ស្មើនឹង ៩កញ្ចប់តូច និងទី៥. ខេត្តត្បូងឃ្មុំ បង្រា្កប ៣ករណី (១ដីការ) ឃាត់ខ្លួន ៣នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ស្មើនឹង ០,២៤ក្រាម និង១កញ្ចប់តូច។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមិនា ម្សិលមិញ កម្លាំងមូលដ្ឋានអាវុធ ហត្ថខណ្ឌឬស្សីកែវ កម្លាំងជំនាញមន្ទីរយុត្តិធម៌ និងកម្លាំងជំនាញ ការិយាល័យស្រាវជ្រាវ ប្រឆាំងគ្រឿងញៀន បានសហការគ្នាធ្វើការ ស៊ើបអង្កេតស្រាវជ្រាវ អស់រយៈពេលជាច្រើនខែ ទើបកំណត់មុខសញ្ញាបាន ឈានដល់ការ បង្ក្រាបជាក់ស្តែង នូវមុខសញ្ញាជួញដូរ គ្រឿងញៀន កាលពីវេលាម៉ោង ១០ និង១៥នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចចំណតរថយន្ត ក្រុមហ៊ុនអង្គរអ៊ិចប្រេស ក្បែរគល់ស្ពានជ្រោយចង្វារ រឹបអូសបានម៉ាទឹកកកជាង ៣គីឡូក្រាម និងយាម៉ាជាង ១០ម៉ឺនគ្រាប់៕

បង្ក្រាបបទល្មើស គ្រឿងញៀន ៨ករណី ឃាត់ខ្លួនជនសង្ស័យ ១២ នៅថ្ងៃទី៣ មីនាម្សិលមិញ