សម្ដេចតេជោ នឹងបន្តខិតខំគៀងគរ វិនិយោគទុន បរទេសមកកម្ពុជា ដើម្បីជំរុញការ កសាងប្រទេស ឲ្យរីកចម្រើនទៅមុខ

ភ្នំពេញ៖ ខណៈ វិស័យឧស្សហកម្ម វាយនភ័ណ្ឌ នៅកម្ពុជា ដែលជាស្នូលសេដ្ឋកិច្ចមួយ របស់ប្រទេសកំពុងតែ រីកចម្រើនទៅមុខយ៉ាងរលូន សម្ដេចតេជោ បានប្ដេជ្ញា និងបន្តខិតខំគៀងគរ វិនិយោគទុនបរទេស មកកម្ពុជាដើម្បីជំរុញ ការកសាងប្រទេសជាតិ យើងអោយកាន់តែ រីកចម្រើនលឿនទៅមុខ។

នៅក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៦នេះ បានសរសេរថា "ការរីកចំរើនវិស័យ ឧស្សហកម្មវាយនភ័ណ្ឌ នៅកម្ពុជា គឺជាប្រភពចំណូល មួយយ៉ាងសំខាន់ ដល់សេដ្ឋកិច្ចជាតិ និងបានផ្តល់នូវការងារ ដល់ប្រជាពលរដ្ឋ រាប់សែននាក់ ដែលកាន់តែធ្វើឲ្យ ជីវភាពរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋកាន់ តែធូរធារប្រសើរឡើង"។

សម្ដេច បានសរសេរបន្តថា "សន្តិភាព និងស្ថេរភាពនយោបាយ គឺកំពុងផ្តល់នូវទំនុកចិត្ត ដល់វិនិយោគិន បរទេសមកបណ្តាក់ ទុននៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បន្តខិតខំគៀងគរ វិនិយោគទុនបរទេស មកកម្ពុជាដើម្បីជំរុញ ការកសាងប្រទេសជាតិយើង អោយកាន់តែរីកចម្រើន លឿនទៅមុខ"៕

សន្តិភាពផ្តល់នូវការងារដល់ពលរដ្ឋ និងការរីកចម្រើនដល់ប្រទេសជាតិ

ការរីកចំរើនវិស័យឧស្សហកម្មវាយនភ័ណ្ឌនៅកម្ពុជា គឺជាប្រភពចំណូលមួយយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ និងបានផ្តល់នូវការងារដល់ប្រជាពលរដ្ឋរាប់សែននាក់ ដែលកាន់តែធ្វើអោយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែធូរធារប្រសើរឡើង។សន្តិភាព និងស្ថេរភាពនយោបាយគឺកំពុងផ្តល់នូវទំនុកចិត្តដល់វិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បន្តខិតខំគៀងគរវិនិយោគទុនបរទេសមកកម្ពុជាដើម្បីជំរុញការកសាងប្រទេសជាតិយើងអោយកាន់តែរីកចម្រើនលឿនទៅមុខ៕

Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, March 3, 2016

សម្ដេចតេជោ នឹងបន្តខិតខំគៀងគរ វិនិយោគទុន បរទេសមកកម្ពុជា ដើម្បីជំរុញការ កសាងប្រទេស ឲ្យរីកចម្រើនទៅមុខ