យោធាម្នាក់បានស្លាប់ យ៉ាងអាណោចអាធម៌ ដោយសារមីនតោន

ខេត្តបាត់ដំបង ៖ បុរសជាយោធាម្នាក់បានស្លាប់ បាត់បង់ជីវិត ដោយសារ បើកត្រាក់ទ័រភ្ជួរដី ទៅកិនមីន។ ហេតុការណ៏ដ៏រន្ធត់ បានកើតឡើង នៅវេលាម៉ោងប្រមាណ ២៖៣៥នាទី រសៀល ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិកញ្ជាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

តាមសេចក្ដីរាយការណ៍បានឲដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់ជាយោធា បានបើកត្រាក់ទ័រភ្ជួរដី  ហើយក៏បានទៅកិន ប៉ះមីនតោន បណ្តាលឲផ្ទុះលាន់យ៉ាងខ្លាំង ធ្វើឲយោធានោះ បានរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ បាត់បង់ជីវិត នៅតាមផ្លូវដឹកយក ទៅមន្ទីរពេទ្យ ។ ជនរងគ្រោះមានឈ្នោះ ឡុងសុជាតិ អាយុ៣៤ឆ្នាំ  ជាយោធាក្នុង កងពលតូចលេខ៥២ ។

យោធាម្នាក់បានស្លាប់ យ៉ាងអាណោចអាធម៌ ដោយសារមីនតោន

យោធាម្នាក់បានស្លាប់ យ៉ាងអាណោចអាធម៌ ដោយសារមីនតោន