ចុះបង្ក្រាបទីតាំង ល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ មួយទីតាំង នៅសង្កាត់ស្រះចក ឃាត់ខ្លួនបាន ៩នាក់

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីលោក ងិន ពេជ ព្រះអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ និងមានបញ្ជាផ្ទាល់ ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦ បានចាត់ឲ្យកម្លាំង ចម្រុះខណ្ឌចុះបង្ក្រាប ទីតាំងល្បែងហ្គេមត្រី ខុសច្បាប់មួយទីតាំង នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោក ងិន ពេជ ព្រះរាជអាជ្ញារង បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបទីតាំង នេះ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៩នាក់ (ស្រី ២នាក់) ព្រមទាំងដកហូតទូ បាញ់ត្រី ២ទូ និងម៉ូតូ Honda dream 125c ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FF-1256 មួយគ្រឿង។

សូមបញ្ជាក់ថា កម្លាំងចម្រុះខណ្ឌ បានបញ្ជូនជនសង្ស័យទាំង ៩នាក់នោះ ទៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី។